ព្រះត្រៃបិដក ភាគ ៣២
[១៥៧] ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តវេឡុវ័ន ទៀបក្រុងរាជគ្រឹះ... គ្រានោះឯង ព្រះមហាកស្សបមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ... លុះព្រះមហាកស្សបមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលកស្សប អ្នកចូរទូន្មានពួកភិក្ខុ ម្នាលកស្សប អ្នកចូរធ្វើធម្មីកថា ចំពោះពួកភិក្ខុ ម្នាលកស្សប តថាគត ឬអ្នក គប្បីទូន្មានពួកភិក្ខុ តថាគត ឬអ្នក គប្បីធ្វើធម្មីកថា ចំពោះពួកភិក្ខុ។
[១៥៨] បពិត្រព្រះមានព្រះភាគដ៏ចម្រើន ឥឡូវនេះ ពួកភិក្ខុសុទ្ធតែជាអ្នកប្រដៅក្រ ជាអ្នកប្រកបដោយធម៌ ដែលធ្វើឲ្យទៅជាអ្នកប្រដៅក្រ ជាអ្នកមិនអត់សង្កត់ មិនកាន់យកពាក្យប្រដៅដោយចំណែកស្តាំឡើយ។ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលណាមួយមិនមានសទ្ធា ក្នុងកុសលធម៌ មិនមានហិរិ ក្នុងកុសលធម៌ មិនមានឱត្តប្បៈ ក្នុងកុសលធម៌ មិនមានវីរិយៈ ក្នុងកុសលធម៌ មិនមានបញ្ញាក្នុងកុសលធម៌ វេលាយប់
ID: 636849158746859086
ទៅកាន់ទំព័រ៖