ព្រះត្រៃបិដក ភាគ ៣២

​សង្កប្បៈ​ ​មាន​សភាព​ផ្សេងគ្នា​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​សញ្ញា​មាន​សភាព​ផ្សេងគ្នា​ ​ផស្សៈ​មាន​សភាព​ផ្សេងគ្នា​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​សង្កប្បៈ​មាន​សភាព​ផ្សេងគ្នា​ ​វេទនា​ ​មាន​សភាព​ផ្សេងគ្នា​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​ផស្សៈ​ ​មាន​សភាព​ផ្សេងគ្នា​ ​ឆន្ទៈ​ ​មាន​សភាព​ផ្សេងគ្នា​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​វេទនា​ ​មាន​សភាព​ផ្សេងគ្នា​ ​បរិឡាហៈ​ ​មាន​សភាព​ផ្សេងគ្នា​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​ឆន្ទៈ​ ​មាន​សភាព​ផ្សេងគ្នា​ ​បរិ​យេ​សនា​ ​មាន​សភាព​ផ្សេងគ្នា​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​បរិឡាហៈ​ ​មាន​សភាព​ផ្សេងគ្នា​ ​លាភ​ ​មាន​សភាព​ផ្សេងគ្នា​ ​កើតឡើង​ ​ព្រោះ​អា​ស្រ័យ​បរិ​យេ​សនា​ ​មាន​សភាព​ផ្សេងគ្នា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ធាតុ​ ​មាន​សភាព​ផ្សេងគ្នា​ ​តើ​ដូចម្តេច​។​ ​រូបធាតុ​។​បេ​។​ ​ធម្មធាតុ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ធាតុ​ ​មាន​សភាព​ផ្សេងគ្នា​។​
 [​១៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​សញ្ញា​ ​មាន​សភាព​ផ្សេងគ្នា​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​ធាតុ​មាន​សភាព​ផ្សេងគ្នា​។​បេ​។​ ​កើតឡើង​ ​ព្រោះ​អា​ស្រ័យ​បរិ​យេ​សនា​ ​មាន​សភាព​ផ្សេងគ្នា​។​បេ​។​ ​លាភ​ ​មាន​សភាព​ផ្សេងគ្នា​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រូបសញ្ញា​កើតឡើង​ ​ព្រោះ​អាស្រ័យ​រូបធាតុ​ ​រូប​សង្កប្បៈ​កើតឡើង​ ​ព្រោះ​អាស្រ័យ​រូបសញ្ញា​ ​
ថយ | ទំព័រទី ១៤ | បន្ទាប់
ID: 636849116128461453
ទៅកាន់ទំព័រ៖