ព្រះត្រៃបិដក ភាគ ៣២

​នុ៎ះ​ជា​សេចក្តី​សាបសូន្យ១​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ត្រង់​ពាក្យ​ថា​ ​បុរស​បុគ្គល​មាន​សេចក្តី​ក្រោធ​ ​នុ៎ះ​ជា​សេចក្តី​សាបសូន្យ១​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ត្រង់​ពាក្យ​ថា​ ​បុរស​បុគ្គល​មានការ​ចងគំនុំ​ ​នុ៎ះ​ជា​សេចក្តី​សាបសូន្យ១​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ត្រង់​ពាក្យ​ថា​ ​មិន​មាន​ពួក​ភិក្ខុ​ជា​អ្នក​ទូន្មាន​ ​នុ៎ះ​ជា​សេចក្តី​សាបសូន្យ១​។​
 [​១៥៩​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បុគ្គល​ណាមួយ​មាន​សទ្ធា​ ​ក្នុង​កុសលធម៌​ ​មាន​ហិរិ​ ​ក្នុង​កុសលធម៌​ ​មាន​ឱត្តប្បៈ​ ​ក្នុង​កុសលធម៌​ ​មាន​វីរិយៈ​ ​ក្នុង​កុសលធម៌​ ​មាន​បញ្ញា​ក្នុង​កុសលធម៌​ ​យប់​ ​ឬ​ថ្ងៃ​របស់​បុគ្គល​នោះ​មកដល់​ហើយ​ ​ក៏​មានតែ​សេចក្តី​ចម្រើន​ប្រាកដ​ក្នុង​កុសលធម៌​ ​មិន​សាបសូន្យ​ឡើយ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​យប់​ ​ឬ​ថ្ងៃ​របស់​ព្រះចន្ទ​ ​ក្នុង​ជុណ្ហបក្ខ​ ​គឺ​ខាង​ខ្នើត​មកដល់​ ​(​ព្រះចន្ទ​នោះ​)​ ​តែង​ចំរើន​ ​ដោយ​ទ្រង់ទ្រាយ​ ​ចម្រើន​ដោយ​មណ្ឌល​ ​ចម្រើន​ដោយ​ពន្លឺ​ ​ចម្រើន​ដោយ​កំពស់​ ​និង​ទំហំ​ ​យ៉ាងណា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បុគ្គល​ណាមួយ​ ​មាន​សទ្ធា​ ​ក្នុង​កុសលធម៌​ ​មាន​ហិរិ​.​.​.​ ​មាន​ឱត្តប្បៈ​.​.​.​ ​មាន​វីរិយៈ​.​.​.​ ​មាន​បញ្ញា​ក្នុង​កុសលធម៌​ ​យប់​ ​ឬ​ថ្ងៃ​នៃ​បុគ្គល​នោះ​មកដល់​ ​សេចក្តី​ចម្រើន​ ​ក៏​ប្រាកដ​ក្នុង​កុសលធម៌​ទាំងឡាយ​ ​
ថយ | ទំព័រទី ១៤០ | បន្ទាប់
ID: 636849159173923513
ទៅកាន់ទំព័រ៖