ព្រះត្រៃបិដក ភាគ ៣២
មិនសាបសូន្យឡើយ យ៉ាងនោះឯង។ បពិត្រព្រះអង្គដ៏ចំរើន ត្រង់ពាក្យថា បុរសបុគ្គលមានសទ្ធា នុ៎ះជាសេចក្តីមិនសាបសូន្យ១ បពិត្រព្រះអង្គដ៏ចំរើន ត្រង់ពាក្យថា បុរសបុគ្គលមានហិរិ នុ៎ះជាសេចក្តីមិនសាបសូន្យ១ បពិត្រព្រះអង្គដ៏ចំរើន ត្រង់ពាក្យថា បុរសបុគ្គលមានឱត្តប្បៈ នុ៎ះជាសេចក្តីមិនសាបសូន្យ១ បពិត្រព្រះអង្គដ៏ចំរើន ត្រង់ពាក្យថា បុរសបុគ្គលមានវីរិយៈប្រារព្ធហើយ នុ៎ះជាសេចក្តីមិនសាបសូន្យ១ បពិត្រព្រះអង្គដ៏ចំរើន ត្រង់ពាក្យថា បុរសបុគ្គលមានបញ្ញា នុ៎ះជាសេចក្តីមិនសាបសូន្យ១ បពិត្រព្រះអង្គដ៏ចំរើន ត្រង់ពាក្យថា បុរសបុគ្គលមិនមានសេចក្តីក្រោធ នុ៎ះជាសេចក្តីមិនសាបសូន្យ១ បពិត្រព្រះអង្គដ៏ចំរើន ត្រង់ពាក្យថា បុរសបុគ្គលមិនមានការចងគំនុំ នុ៎ះជាសេចក្តីមិនសាបសូន្យ១ បពិត្រព្រះអង្គដ៏ចំរើន ត្រង់ពាក្យថា មានពួកភិក្ខុជាអ្នកទូន្មាន នុ៎ះជាសេចក្តីមិនសាបសូន្យ១។
ID: 636849159341383091
ទៅកាន់ទំព័រ៖