ព្រះត្រៃបិដក ភាគ ៣២
[១៦០] ម្នាលកស្សប ត្រូវណាស់ហើយៗ បុគ្គលណាមួយ មិនមានសទ្ធា ក្នុងកុសលធម៌ មិនមានហិរិ... មិនមានឱត្តប្បៈ... មិនមានវីរិយៈ... មិនមានបញ្ញា ក្នុងកុសលធម៌ទាំងឡាយ យប់ ឬថ្ងៃនៃបុគ្គលនោះមកដល់ សេចក្តីសាបសូន្យ ក៏ប្រាកដក្នុងកុសលធម៌ទាំងឡាយ មិនមានសេចក្តីចម្រើនឡើយ។ ម្នាលកស្សប យប់ ឬថ្ងៃនៃព្រះចន្ទ ក្នុងចំណែករនោចមកដល់ (ព្រះចន្ទនោះ) តែងសាបសូន្យចាកទ្រង់ទ្រាយ សាបសូន្យចាកមណ្ឌល សាបសូន្យចាកពន្លឺ សាបសូន្យចាកកំពស់ និងទំហំ យ៉ាងណា ម្នាលកស្សប បុគ្គលណាមួយ មិនមានសទ្ធា ក្នុងកុសលធម៌ទាំងឡាយ មិនមានហិរិ... មិនមានឱត្តប្បៈ... មិនមានវីរិយៈ... មិនមានបញ្ញា ក្នុងកុសលធម៌ទាំងឡាយ យប់ ឬថ្ងៃនៃបុគ្គលនោះមកដល់
ID: 636849159522433447
ទៅកាន់ទំព័រ៖