ព្រះត្រៃបិដក ភាគ ៣២

​មកដល់​ ​សេចក្តី​ចម្រើន​ ​ក៏​ប្រាកដ​ក្នុង​កុសលធម៌​ទាំងឡាយ​ ​មិន​មាន​សេចក្តី​សាបសូន្យ​ឡើយ​ ​យ៉ាងនោះ​ឯង​។​ ​ម្នាល​កស្សប​ ​ត្រង់​ពាក្យ​ថា​ ​បុរស​បុគ្គល​មាន​សទ្ធា​ ​នុ៎ះ​ជា​សេចក្តី​មិន​សាបសូន្យ១​ ​មាន​ហិរិ​។​បេ​។​ ​មាន​ឱត្តប្បៈ​។​បេ​។​ ​មាន​ព្យាយាម​ប្រារព្ធ​ហើយ​។​បេ​។​ ​មាន​បញ្ញា​។​បេ​។​ ​មិន​មាន​សេចក្តី​ក្រោធ​។​បេ​។​ ​ម្នាល​កស្សប​ ​ត្រង់​ពាក្យ​ថា​ ​បុរស​បុគ្គល​ជា​អ្នក​មិន​មានការ​ចងគំនុំ​ ​នុ៎ះ​ជា​សេចក្តី​មិន​សាបសូន្យ១​ ​ម្នាល​កស្សប​ ​ត្រង់​ពាក្យ​ថា​ ​មាន​ពួក​ភិក្ខុ​ជា​អ្នក​ទូន្មាន​ ​នុ៎ះ​ជា​សេចក្តី​មិន​សាបសូន្យ១​។​ ​ចប់​សូត្រ​ទី៧​។​
 [​១៦២​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​វត្ត​វេឡុវ័ន​ ​ជា​កលន្ទក​និវាប​ស្ថាន​ ​ទៀប​ក្រុង​រាជគ្រឹះ​។​ ​គ្រានោះ​ ​ព្រះ​មហាកស្សប​មាន​អាយុ​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ទើប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​រួច​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ព្រះ​មហាកស្សប​មាន​អាយុ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ទើប​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ថា​ ​ម្នាល​កស្សប​ ​អ្នក​ចូរ​ទូន្មាន​ពួក​ភិក្ខុ​ ​ម្នាល​កស្សប​ ​អ្នក​ចូរ​ធ្វើ​ធម្មី​កថា​ចំពោះ​ពួក​ភិក្ខុ​ចុះ​ ​ម្នាល​កស្សប​ ​តថាគត​ ​ឬ​អ្នក​ ​គប្បី​ទូន្មាន​ពួក​ភិក្ខុ​ ​តថាគត​ ​ឬ​អ្នក​ ​គប្បី​ធ្វើ​ធម្មី​កថា​ ​ដល់​ពួក​ភិក្ខុ​។​ ​បពិត្រ​ព្រះមានព្រះភាគ​ដ៏​ចម្រើន​ ​ឥឡូវនេះ​ ​ពួក​ភិក្ខុ​ជា​អ្នក​ប្រដៅ​ក្រ​ ​
ថយ | ទំព័រទី ១៤៤ | បន្ទាប់
ID: 636849159935577077
ទៅកាន់ទំព័រ៖