ព្រះត្រៃបិដក ភាគ ៣២

​ប្រកបដោយ​ធម៌​ ​ដែល​ធ្វើឲ្យ​ជា​អ្នក​ប្រដៅ​ក្រ​ ​ជា​អ្នក​មិន​អត់សង្កត់​ ​មិន​កាន់​យកពាក្យ​ប្រដៅ​ ​ដោយ​ចំណែក​ស្តាំ​ឡើយ​។​
 [​១៦៣​]​ ​ម្នាល​កស្សប​ ​ហេតុ​ដូច្នោះ​ហើយ​ ​បាន​ជា​ក្នុង​កាលពីមុន​ ​មាន​ពួក​ភិក្ខុ​ជា​ថេរៈ​ ​ជា​អ្នក​ប្រព្រឹត្ត​នៅក្នុង​ព្រៃ​ផង​ ​ពោល​សរសើរគុណ​ ​នៃ​ការ​នៅក្នុង​ព្រៃ​ផង​ ​ជា​អ្នក​ប្រព្រឹត្ត​បិណ្ឌបាត​ផង​ ​ពោល​សរសើរគុណ​ ​នៃ​ការប្រព្រឹត្តិ​បិណ្ឌបាត​ផង​ ​ជា​អ្នក​ស្លៀកដណ្តប់​សំពត់​បង្សុកូល​ផង​ ​ពោល​សរសើរគុណ​ ​នៃ​ការ​ស្លៀកដណ្តប់​សំពត់​បង្សុកូល​ផង​ ​ជា​អ្នក​ទ្រទ្រង់​ចីវរ​បី​ផង​ ​ពោល​សរសើរគុណ​ ​នៃ​ការ​ទ្រទ្រង់​ចីវរ​បី​ផង​ ​ជា​អ្នក​ប្រាថ្នា​តិច​ផង​ ​ពោល​សរសើរគុណ​ ​នៃ​សេចក្តី​ប្រាថ្នា​តិច​ផង​ ​ជា​អ្នកមាន​សេចក្តី​សន្តោស​ផង​ ​ពោល​សរសើរគុណ​ ​នៃ​សេចក្តី​សន្តោស​ផង​ ​ជា​អ្នក​ស្ងប់ស្ងាត់​ផង​ ​ពោល​សរសើរគុណ​ ​នៃ​ការ​ស្ងប់ស្ងាត់​ផង​ ​ជា​អ្នក​មិន​ច្រឡូកច្រឡំ​ផង​ ​ពោល​សរសើរគុណ​ ​នៃ​ការ​មិន​ច្រឡូកច្រឡំ​ផង​ ​ជា​អ្នក​ប្រារព្ធ​សេចក្តី​ព្យាយាម​ផង​ ​ពោល​សរសើរគុណ​ ​នៃ​ការ​ប្រារព្ធ​សេចក្តី​ព្យាយាម​ផង​។​ ​បណ្តា​ភិក្ខុ​ទាំងនោះ​ ​ភិក្ខុ​ណា​ ​ជា​អ្នក​ប្រព្រឹត្ត​នៅក្នុង​ព្រៃ​ផង​ ​ពោល​សរសើរគុណ​ ​នៃ​ការ​នៅក្នុង​ព្រៃ​ផង​ ​ជា​អ្នក​ប្រព្រឹត្ត​បិណ្ឌបាត​ផង​ ​ពោល​សរសើរគុណ​ ​នៃ​ការប្រព្រឹត្តិ​បិណ្ឌបាត​ផង​ ​
ថយ | ទំព័រទី ១៤៥ | បន្ទាប់
ID: 636849160186391423
ទៅកាន់ទំព័រ៖