ព្រះត្រៃបិដក ភាគ ៣២
ជាអ្នកស្លៀកដណ្តប់សំពត់បង្សុកូលផង ពោលសរសើរគុណនៃការស្លៀកដណ្តប់សំពត់បង្សុកូលផង ជាអ្នកទ្រទ្រង់ចីវរបីផង ពោលសរសើរគុណ នៃការទ្រទ្រង់ចីវរបីផង ជាអ្នកប្រាថ្នាតិចផង ពោលសរសើរគុណ នៃសេចក្តីប្រាថ្នាតិចផង ជាអ្នកមានសេចក្តីសន្តោសផង ពោលសរសើរគុណ នៃសេចក្តីសន្តោសផង ជាអ្នកស្ងប់ស្ងាត់ផង ពោលសរសើរគុណ នៃការស្ងប់ស្ងាត់ផង ជាអ្នកមិនច្រឡូកច្រឡំផង ពោលសរសើរគុណ នៃការមិនច្រឡូកច្រឡំផង ជាអ្នកប្រារព្ធសេចក្តីព្យាយាមផង ពោលសរសើរគុណ នៃការប្រារព្ធសេចក្តីព្យាយាមផង ពួកភិក្ខុជាថេរៈ តែងនិមន្តភិក្ខុនោះ ដោយអាសនៈថា ម្នាលភិក្ខុ អ្នកចូរមក ភិក្ខុនេះឈ្មោះអ្វី ភិក្ខុនេះជាអ្នកចម្រើន ភិក្ខុនេះ ប្រាថ្នានូវសិក្ខា ម្នាលភិក្ខុ អ្នកចូរមក អង្គុយលើអាសនៈនេះចុះ។ ម្នាលកស្សប បណ្តាភិក្ខុទាំងនោះ ពួកភិក្ខុថ្មី មានសេចក្តីត្រិះរិះយ៉ាងនេះថា បានឮថា ភិក្ខុណាជាអ្នកប្រព្រឹត្តនៅក្នុងព្រៃផង ពោលសរសើរគុណ នៃការនៅក្នុងព្រៃផង ជាអ្នកប្រព្រឹត្តបិណ្ឌបាតផង... ជាអ្នកស្លៀកដណ្តប់សំពត់បង្សុកូលផង... ជាអ្នកទ្រទ្រង់ចីវរបីផង... ជាអ្នកប្រាថ្នាតិចផង... ជាអ្នកមានសេចក្តីសន្តោសផង... ជាអ្នកស្ងប់ស្ងាត់... ជាអ្នកមិនច្រឡូកច្រឡំផង... ជាអ្នកប្រារព្ធសេចក្តីព្យាយាមផង ពោលសរសើរគុណ នៃការប្រារព្ធសេចក្តីព្យាយាមផង
ID: 636849160413284400
ទៅកាន់ទំព័រ៖