ព្រះត្រៃបិដក ភាគ ៣២

​ពួក​ភិក្ខុ​ជា​ថេរៈ​ ​តែង​និមន្ត​ភិក្ខុ​នោះ​ ​ដោយ​អាសនៈ​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នក​ចូរ​មក​ ​ភិក្ខុ​នេះ​ ​ឈ្មោះ​អ្វី​ ​ភិក្ខុ​នេះ​ជា​អ្នក​ចម្រើន​ ​ភិក្ខុ​នេះ​ ​ជា​អ្នក​ប្រាថ្នា​សិក្ខា​ ​ម្នាល​ភិក្ខុ​ ​អ្នក​ចូរ​មក​អង្គុយ​លើ​អាសនៈ​នេះ​ចុះ​ ​ដូច្នេះហើយ​ ​ភិក្ខុ​ទាំងនោះ​ ​រមែង​ប្រតិបត្តិ​តាម​បែប​នោះ​ ​សេចក្តី​ប្រតិបត្តិ​នោះ​ ​របស់​ភិក្ខុ​ទាំងនោះ​ ​រមែង​ប្រព្រឹត្តទៅ​ដើម្បី​ជា​ប្រយោជន៍​ ​និង​សេចក្តី​សុខ​ ​អស់​រាត្រី​យូរអង្វែង​។​
 [​១៦៤​]​ ​ម្នាល​កស្សប​ ​ក៏​ក្នុង​កាល​ឥឡូវនេះ​ ​ពួក​ភិក្ខុ​ជា​ថេរៈ​ ​មិន​ប្រព្រឹត្ត​នៅក្នុង​ព្រៃ​ផង​ ​មិន​ពោល​សរសើរគុណ​ ​នៃ​ការ​នៅក្នុង​ព្រៃ​ផង​ ​មិនជា​អ្នក​ប្រព្រឹត្ត​បិណ្ឌបាត​ផង​ ​មិន​ពោល​សរសើរគុណ​ ​នៃ​ការប្រព្រឹត្តិ​បិណ្ឌបាត​ផង​ ​មិនជា​អ្នក​ស្លៀកដណ្តប់​សំពត់​បង្សុកូល​ផង​ ​មិន​ពោល​សរសើរគុណ​ ​នៃ​ការ​ស្លៀកដណ្តប់​សំពត់​បង្សុកូល​ផង​ ​មិនជា​អ្នក​ទ្រទ្រង់​ចីវរ​បី​ផង​ ​មិន​ពោល​សរសើរគុណ​ ​នៃ​ការ​ទ្រទ្រង់​ចីវរ​បី​ផង​ ​មិនជា​អ្នកមាន​សេចក្តី​ប្រាថ្នា​តិច​ផង​ ​មិន​ពោល​សរសើរគុណ​ ​នៃ​សេចក្តី​ប្រាថ្នា​តិច​ផង​ ​មិនជា​អ្នកមាន​សេចក្តី​សន្តោស​ផង​ ​មិន​ពោល​សរសើរគុណ​ ​នៃ​សេចក្តី​សន្តោស​ផង​ ​មិនជា​អ្នក​ស្ងប់ស្ងាត់​ផង​ ​មិន​ពោល​សរសើរគុណ​ ​នៃ​សេចក្តី​ស្ងប់ស្ងាត់​ផង​ ​មិនជា​អ្នក​ច្រឡូកច្រឡំ​ផង​ ​មិន​ពោល​សរសើរគុណ​ ​នៃ​ការ​មិន​ច្រឡូកច្រឡំ​ផង​ ​ជា​អ្នក​មិន​ប្រារព្ធ​សេចក្តី​ព្យាយាម​ផង​ ​
ថយ | ទំព័រទី ១៤៧ | បន្ទាប់
ID: 636849160620596258
ទៅកាន់ទំព័រ៖