ព្រះត្រៃបិដក ភាគ ៣២
រូបសម្ផ័ស្សកើតឡើង ព្រោះអាស្រ័យរូបសង្កប្បៈ វេទនាដែលកើតអំពីរូបសម្ផ័ស្សកើតឡើង ព្រោះអាស្រ័យរូបសម្ផ័ស្ស រូបឆន្ទៈកើតឡើង ព្រោះអាស្រ័យវេទនា ដែលកើតអំពីរូបសម្ផ័ស្ស រូបបរិឡាហៈកើតឡើង ព្រោះអាស្រ័យរូបច្ឆន្ទៈ រូបបរិយេសនាកើតឡើង ព្រោះអាស្រ័យរូបបរិឡាហៈ រូបលាភកើតឡើង ព្រោះអាស្រ័យរូបបរិយេសនា។បេ។ ធម្មសញ្ញាកើតឡើង ព្រោះអាស្រ័យធម្មធាតុ ធម្មសង្កប្បៈកើតឡើង ព្រោះអាស្រ័យធម្មសញ្ញា ធម្មសម្ផ័ស្សកើតឡើង ព្រោះអាស្រ័យធម្មសង្កប្បៈ វេទនាដែលកើតអំពីធម្មសម្ផ័ស្សកើតឡើង ព្រោះអាស្រ័យធម្មសម្ផ័ស្ស ធម្មច្ឆន្ទៈកើតឡើង ព្រោះអាស្រ័យវេទនា កើតអំពីធម្មសម្ផ័ស្ស ធម្មបរិឡាហៈកើតឡើង ព្រោះអាស្រ័យធម្មច្ឆន្ទៈ ធម្មបរិយេសនាកើតឡើង ព្រោះអាស្រ័យធម្មបរិឡាហៈ ធម្មលាភកើតឡើង ព្រោះអាស្រ័យធម្មបរិយេសនា។ ម្នាលភិក្ខុទាំងឡាយ សញ្ញាមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យធាតុមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យសញ្ញាមានសភាពផ្សេងគ្នា។បេ។ លាភមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យបរិយេសនា មានសភាពផ្សេងគ្នា យ៉ាងនេះឯង។ ចប់សូត្រទី៩។
ID: 636849116301051325
ទៅកាន់ទំព័រ៖