ព្រះត្រៃបិដក ភាគ ៣២
[១៦៦] ម្នាលភិក្ខុទាំងឡាយ តថាគតប្រាថ្នាដរាបណា ក៏បានរម្ងាប់នូវវិតក្កៈ និងវិចារៈអស់ហើយ ក៏ចូលកាន់ទុតិយជ្ឈាន ជាធម្មជាតកើតមាន ក្នុងសន្តាននៃខ្លួន ប្រកបដោយសេចក្តីជ្រះថ្លា គឺសទ្ធា មានសភាពជាចិត្តខ្ពស់ឯក មិនមានវិតក្កៈ មិនមានវិចារៈទេ មានតែបីតិ និងសុខៈ ដែលកើតអំពីសមាធិ គឺបឋមជ្ឈានប៉ុណ្ណោះ ដរាបនោះ។ ម្នាលភិក្ខុទាំងឡាយ ចំណែកខាងកស្សបប្រាថ្នា ដរាបណា ក៏បានរម្ងាប់នូវវិតក្កៈ និងវិចារៈអស់ហើយ។បេ។ ចូលទុតិយជ្ឈាន ដរាបនោះដែរ។
[១៦៧] ម្នាលភិក្ខុទាំងឡាយ តថាគតប្រាថ្នា ដរាបណា ក៏នឿយណាយចាកបីតិផង ប្រកបដោយឧបេក្ខាផង មានសតិ និងសម្បជញ្ញៈផង ទទួលនូវសេចក្តីសុខ ដោយនាមកាយផង ព្រះអរិយៈទាំងឡាយ តែងសរសើរនូវបុគ្គល ដែលប្រកបដោយតតិយជ្ឈាននោះថា ជាអ្នកបានឧបេក្ខា មានសតិ មានធម៌ជាគ្រឿងនៅជាសុខ ដូច្នេះ ព្រោះតតិយជ្ឈានណា ក៏ចូលតតិយជ្ឈាននោះ ដរាបនោះ។ ម្នាលភិក្ខុទាំងឡាយ ចំណែកខាងកស្សបប្រាថ្នា ដរាបណា ក៏នឿយណាយ ចាកបីតិផង ប្រកបដោយឧបេក្ខាផង មានសតិ និងសម្បជញ្ញៈផង
ID: 636849161227290959
ទៅកាន់ទំព័រ៖