ព្រះត្រៃបិដក ភាគ ៣២

​ទទួល​នូវ​សេចក្តី​សុខ​ ​ដោយ​នាមកាយ​ផង​ ​ព្រះ​អរិយៈ​ទាំងឡាយ​ ​តែង​សរសើរ​បុគ្គល​ ​ដែល​ប្រកបដោយ​តតិយជ្ឈាន​នោះ​ថា​ ​ជា​អ្នកមាន​ឧបេក្ខា​ ​មានស្មារតី​ ​មានធម៌​ជា​គ្រឿង​នៅជា​សុខ​ ​ដូច្នេះ​ ​ព្រោះ​តតិយជ្ឈាន​ណា​ ​ក៏​ចូល​តតិយជ្ឈាន​នោះ​ ​ដរាប​នោះ​ដែរ​។​ ​
 ​[​១៦៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ប្រាថ្នា​ ​ដរាបណា​ ​ក៏​លះបង់​នូវ​សេចក្តី​សុខ​ផង​ ​លះបង់​នូវ​សេចក្តី​ទុក្ខ​ផង​ ​មាន​សោមនស្ស​ ​និង​ទោមនស្ស​អស់​ទៅ​ ​ក្នុង​កាលមុន​ ​ក៏​ចូល​ចតុត្ថជ្ឈាន​ ​ដែល​មិនជា​ទុក្ខ​ ​មិនជា​សុខ​ ​មានសតិ​ដ៏​បរិសុទ្ធ​ ​ដោយ​ឧបេក្ខា​ ​ដរាប​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចំណែកខាង​កស្សប​ប្រាថ្នា​ ​ដរាបណា​ ​ក៏​លះបង់​នូវ​សេចក្តី​សុខ​ផង​។​បេ​។​ ​ចូល​ចតុត្ថជ្ឈាន​ ​ដរាប​នោះ​ដែរ​។​
 [​១៦៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ប្រាថ្នា​ ​ដរាបណា​ ​ក៏​ប្រព្រឹត្ត​កន្លង​ ​នូវ​រូបសញ្ញា​ ​ដោយ​ប្រការ​ទាំងពួង​ ​ដល់​នូវ​ការ​អស់​ទៅ​ ​នៃ​បដិឃ​សញ្ញា​ ​លែង​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​នានត្ត​សញ្ញា​ ​ហើយ​ចូល​អាកាសានញ្ចាយតន​ជ្ឈាន​ ​ដោយធ្វើ​ទុក​ក្នុងចិត្ត​ថា​ ​អាកាស​មិន​មាន​ទីបំផុត​ ​ដូច្នេះ​ ​ដរាប​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចំណែកខាង​កស្សប​ប្រាថ្នា​ ​ដរាបណា​ ​ក៏​ប្រព្រឹត្ត​កន្លង​ ​នូវ​រូបសញ្ញា​ដោយ​ប្រការ​ទាំងពួង​។​បេ​។​ ​ហើយ​ចូល​អាកាសានញ្ចាយតន​ជ្ឈាន​ ​ដរាប​នោះ​ដែរ​។​ ​
ថយ | ទំព័រទី ១៥១ | បន្ទាប់
ID: 636849161476215197
ទៅកាន់ទំព័រ៖