ព្រះត្រៃបិដក ភាគ ៣២

​ប្រាថ្នា​ ​ដរាបណា​ ​ក៏បាន​នូវ​ឥទ្ធិ​វិ​ធៈ​ជាច្រើន​បែប​។​បេ​។​ ​ធ្វើ​អំណាច​ឲ្យ​ប្រព្រឹត្ត​ដោយ​កាយ​រហូតដល់​ព្រហ្មលោក​នាយ​ ​ដរាប​នោះ​ដែរ​។​
 [​១៧៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ប្រាថ្នា​ ​ដរាបណា​ ​ក៏​ស្តាប់​សំឡេង​ឮ​ដោយ​សោត​ធាតុ​ជា​ទិព្វ​។​បេ​។​ ​ទោះ​ឆ្ងាយ​ក្តី​ ​ជិត​ក្តី​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចំណែក​កស្សប​.​.​.​ ​ទោះ​ជិត​ក្តី​។​
 [​១៧៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ប្រាថ្នា​ ​ដរាបណា​ ​ក៏​កំណត់​ដឹង​នូវ​ចិត្ត​ពួក​សត្វ​ដទៃ​ ​ពួក​បុគ្គល​ដទៃ​ ​ដោយចិត្ត​របស់​តថាគត​ ​ចិត្ត​ប្រកបដោយ​រាគៈ​ក្តី​ ​ក៏​ដឹង​ច្បាស់​ថា​ ​ចិត្ត​ប្រកបដោយ​រាគៈ​ ​ចិត្ត​ប្រាសចាក​រាគៈ​ក្តី​ ​ក៏​ដឹង​ច្បាស់​ថា​ ​ចិត្ត​ប្រាសចាក​រាគៈ​ ​ចិត្ត​ប្រកបដោយ​ទោសៈ​ក្តី​។​បេ​។​ ​ចិត្ត​ប្រាសចាក​ទោសៈ​ក្តី​.​.​.​ ​ចិត្ត​ប្រកបដោយ​មោហៈ​ក្តី​.​.​.​ ​ចិត្ត​ប្រាសចាក​មោហៈ​ក្តី​.​.​.​ ​ចិត្តរួញរា​ក្តី​.​.​.​ ​ចិត្ត​អណ្តែត​អណ្តូង​ក្តី​.​.​.​ ​ចិត្ត​ដល់​នូវ​ភាវៈ​ជាធំ​ក្តី​.​.​.​ ​ចិត្ត​មិនដល់​នូវ​ភាវៈ​ជាធំ​ក្តី​.​.​.​ ​ចិត្ត​ជាស​ឧត្តរៈ​ក្តី​.​.​.​ ​ចិត្តជា​អនុ​ត្ត​រៈ​ក្តី​.​.​.​ ​ចិត្ត​តាំង​មាំ​ក្តី​.​.​.​ ​ចិត្ត​មិន​តាំង​មាំ​ក្តី​.​.​.​ ​ចិត្ត​ផុត​ស្រឡះ​ក្តី​.​.​.​ ​ចិត្ត​មិនទាន់​ផុត​ស្រឡះ​ក្តី​ ​ក៏​ដឹង​ច្បាស់​ថា​ ​ចិត្ត​មិនទាន់​ផុត​ស្រឡះ​ ​ដរាប​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចំណែកខាង​កស្សប​ប្រាថ្នា​ ​ដរាបណា​ ​
ថយ | ទំព័រទី ១៥៤ | បន្ទាប់
ID: 636849162221237809
ទៅកាន់ទំព័រ៖