ព្រះត្រៃបិដក ភាគ ៣២
[១៧៩] ម្នាលភិក្ខុទាំងឡាយ តថាគតបានធ្វើឲ្យជាក់ច្បាស់ សម្រេច នូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈ ដោយបញ្ញាដ៏ឧត្តមដោយខ្លួនឯង ក្នុងបច្ចុប្បន្ន។ ម្នាលភិក្ខុទាំងឡាយ ចំណែកកស្សបសោត ក៏ធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្នដែរ។ ចប់សូត្រ ទី៩។
[១៨០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមហាកស្សបមានអាយុ គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ព្រះអានន្ទមានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងពេលព្រឹកព្រហាម ហើយចូលទៅរកព្រះមហាកស្សបមានអាយុ លុះចូលទៅដល់ហើយ បានពោលពាក្យនេះ នឹងព្រះមហាកស្សបមានអាយុថា បពិត្រព្រះកស្សបដ៏ចម្រើន មកយើងនឹងចូលទៅកាន់លំនៅរបស់ភិក្ខុនីមួយរូប។ ព្រះមហាកស្សបតបថា ម្នាលអាវុសោ
ID: 636849163187323066
ទៅកាន់ទំព័រ៖