ព្រះត្រៃបិដក ភាគ ៣២

​អានន្ទ​ ​ចូរ​អ្នក​ទៅចុះ​ ​អ្នកមាន​កិច្ច​ច្រើន​ ​មានការ​ដែល​ត្រូវ​ធ្វើ​ច្រើន​។​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​បាន​ពោល​ពាក្យ​នេះ​ ​នឹង​ព្រះ​មហាកស្សប​មាន​អាយុ​ ​ជា​គំរប់២ដង​ថា​ ​បពិត្រ​ព្រះ​កស្សប​ដ៏​ចម្រើន​ ​មក​ ​យើង​នឹង​ចូល​ទៅកាន់​លំនៅ​ ​របស់​ភិក្ខុនី​មួយ​រូប​។​ ​ម្នាល​អាវុសោ​អានន្ទ​ ​ចូរ​អ្នក​ទៅចុះ​ ​អ្នកមាន​កិច្ច​ច្រើន​ ​មានការ​ដែល​ត្រូវ​ធ្វើ​ច្រើន​។​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​បាន​ពោល​ពាក្យ​នេះ​ ​នឹង​ព្រះ​មហាកស្សប​មាន​អាយុ​ ​ជា​គំរប់៣ដង​ថា​ ​បពិត្រ​ព្រះ​កស្សប​ដ៏​ចម្រើន​ ​មក​ ​យើង​នឹង​ចូល​ទៅកាន់​លំនៅ​ ​របស់​ភិក្ខុនី​មួយ​រូប​។​ ​
 [​១៨១​]​ ​គ្រានោះ​ឯង​ ​ព្រះ​មហាកស្សប​មាន​អាយុ​ ​ស្លៀក​ស្បង់​ ​ប្រដាប់​បាត្រ​ ​និង​ចីវរ​ ​ក្នុង​ពេលព្រឹក​ព្រហាម​ ​មាន​ព្រះ​អានន្ទ​មាន​អាយុ​ ​ជា​បច្ឆាសមណៈ​ ​ក៏​ចូល​ទៅកាន់​លំនៅ​ភិក្ខុនី​មួយ​រូប​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​គង់​លើ​អាសនៈ​ ​ដែលគេ​ក្រាល​ទុក​។​ ​វេលា​នោះ​ឯង​ ​ភិក្ខុនី​ច្រើន​រូប​ ​នាំគ្នា​ចូល​ទៅ​រក​ព្រះ​មហាកស្សប​មាន​អាយុ​ ​
ថយ | ទំព័រទី ១៥៩ | បន្ទាប់
ID: 636849163403525432
ទៅកាន់ទំព័រ៖