ព្រះត្រៃបិដក ភាគ ៣២
[១៨] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី... ក្នុងទីនោះឯង ព្រះមានព្រះភាគ... ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សញ្ញា មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យធាតុមានសភាពផ្សេងគ្នា សង្កប្បៈ មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យសញ្ញាមានសភាពផ្សេងគ្នា លាភមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យផស្សៈ... វេទនា... ឆន្ទៈ... បរិឡាហៈ... បរិយេសនា មានសភាពផ្សេងគ្នា មិនមែនបរិយេសនា មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យលាភ មានសភាពផ្សេងគ្នា មិនមែនបរិឡាហៈ មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យបរិយេសនា មានសភាពផ្សេងគ្នា មិនមែនឆន្ទៈ មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យបរិឡាហៈ មានសភាពផ្សេងគ្នា វេទនា... ផស្សៈ... សង្កប្បៈ... សញ្ញាមានសភាពផ្សេងគ្នា... មិនមែនធាតុ មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យសញ្ញា មានសភាពផ្សេងគ្នាទេ។ ម្នាលភិក្ខុទាំងឡាយ ចុះធាតុ មានសភាពផ្សេងគ្នា តើដូចម្តេច។ រូបធាតុ។បេ។ ធម្មធាតុ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធាតុ មានសភាពផ្សេងគ្នា។
ID: 636849116488802064
ទៅកាន់ទំព័រ៖