ព្រះត្រៃបិដក ភាគ ៣២

​លុះ​ចូល​ទៅដល់​ហើយ​ ​ទើប​ថ្វាយបង្គំ​ព្រះ​មហាកស្សប​មាន​អាយុ​ ​ហើយ​អង្គុយ​នៅក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ភិក្ខុនី​ទាំងនោះ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ទើប​ព្រះ​មហាកស្សប​មាន​អាយុ​ ​ពន្យល់​ឲ្យ​ឃើញច្បាស់​ ​ឲ្យ​កាន់​យក​ ​ឲ្យ​អាច​ហ៊ាន​ ​ឲ្យ​រីករាយ​ ​ដោយ​ធម្មី​កថា​។​ ​លុះ​ព្រះ​មហាកស្សប​មាន​អាយុ​ ​បាន​ញុំាង​ភិក្ខុនី​នោះ​ ​ឲ្យ​ឃើញច្បាស់​ ​ឲ្យ​កាន់​យក​ ​ឲ្យ​អាចហាន​ ​ឲ្យ​រីករាយ​ ​ដោយ​ធម្មី​កថា​ហើយ​ ​ក្រោក​ចាក​អាសនៈ​ ​ចៀសចេញ​ទៅ​។​
 [​១៨២​]​ ​គ្រានោះ​ឯង​ ​ថុល្ល​តិ​ស្សា​ភិក្ខុនី​ ​មិន​ពេញចិត្ត​ ​ក៏​បញ្ចេញ​នូវ​វាចា​មិន​ពេញចិត្ត​ថា​ ​ដូចម្តេច​ក៏​ព្រះ​មហាកស្សប​ជា​ម្ចាស់
ថយ | ទំព័រទី ១៦០ | បន្ទាប់
ID: 636849163618457726
ទៅកាន់ទំព័រ៖