ព្រះត្រៃបិដក ភាគ ៣២
[១៨៣] ម្នាលអាវុសោអានន្ទ លោកចូរបង្អង់សិន កុំឲ្យសង្ឃត្រិះរិះចំពោះលោកតទៅទៀតឡើយ ម្នាលអាវុសោអានន្ទ លោកសំគាល់នូវហេតុនោះដូចម្តេច លោកក្រែងព្រះមានព្រះភាគ បានសរសើរក្នុងកណ្តាលជំនុំភិក្ខុសង្ឃ ចំពោះព្រះភក្ត្រថា ម្នាលភិក្ខុទាំងឡាយ តថាគត ប្រាថ្នាដរាបណា ក៏ស្ងប់ស្ងាត់ចាកកាមទាំងឡាយ ស្ងប់ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ចូលកាន់បឋមជ្ឈាន ប្រកបដោយវិតក្កៈ វិចារៈ មានបីតិ និងសុខៈ ដ៏កើតអំពីសេចក្តីស្ងប់ស្ងាត់នោះ ដរាបនោះ ម្នាលភិក្ខុទាំងឡាយ ចំណែកអានន្ទប្រាថ្នា ដរាបណា ក៏ស្ងប់ស្ងាត់ចាកកាមទាំងឡាយ ស្ងប់ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ចូលកាន់បឋមជ្ឈាន ប្រកបដោយវិតក្កៈ វិចារៈ មានបីតិ និងសុខៈ ដ៏កើតអំពីសេចក្តីស្ងាត់នោះ ដរាបនោះដែរ ដូច្នេះឬ។ បពិត្រលោកដ៏ចម្រើន សេចក្តីនុ៎ះ មិនដូច្នោះទេ។ ម្នាលអាវុសោ ឯខ្ញុំ ព្រះមានព្រះភាគ ទ្រង់សរសើរក្នុងកណ្តាលជំនុំសង្ឃ ចំពោះព្រះភក្ត្រថា ម្នាលភិក្ខុទាំងឡាយ តថាគត ប្រាថ្នា ដរាបណា ក៏ស្ងប់ស្ងាត់ចាកកាមទាំងឡាយ ស្ងប់ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ចូលកាន់បឋមជ្ឈាន ប្រកបដោយវិតក្កៈ វិចារៈ មានបីតិ និងសុខៈ ដ៏កើតអំពីសេចក្តីស្ងាត់នោះ ដរាបនោះ ម្នាលភិក្ខុទាំងឡាយ ចំណែកខាងកស្សប ប្រាថ្នា ដរាបណា
ID: 636849164129746970
ទៅកាន់ទំព័រ៖