ព្រះត្រៃបិដក ភាគ ៣២

​ក៏​ស្ងប់ស្ងាត់​ចាក​កាម​ទាំងឡាយ​ ​ស្ងប់ស្ងាត់​ចាក​អកុសលធម៌​ទាំងឡាយ​។​បេ​។​ ​ចូលកាន់​បឋមជ្ឈាន​ ​ដរាប​នោះ​ដែរ​។​
 (​បេយ្យាល​នៃ​អនុ​បុព្វ​វិហារ​សមាបត្តិ៩​ ​និង​អភិញ្ញា៥​ ​យ៉ាងនេះ​។​)​
 [​១៨៤​]​ ​ម្នាល​អាវុសោ​អានន្ទ​ ​លោក​សំគាល់ហេតុ​នោះ​ដូចម្តេច​ ​លោក​ ​ក្រែង​ព្រះមានព្រះភាគ​ ​បាន​សរសើរ​ ​ក្នុង​កណ្តាល​ជំនុំ​ភិក្ខុសង្ឃ​ចំពោះ​ព្រះ​ភក្ត្រ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​សម្រេច​នូវ​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​ ​ដែល​មិន​មាន​អាសវៈ​ ​ព្រោះ​អស់​ទៅ​នៃ​អាសវៈ​ទាំងឡាយ​ ​ដោយ​បញ្ញា​ដ៏​ឧត្តម​ដោយខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចំណែក​អានន្ទ​ ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​សម្រេច​នូវ​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​ ​ដែល​មិន​មាន​អាសវៈ​ ​ព្រោះ​អស់​ទៅ​នៃ​អាសវៈ​ទាំងឡាយ​ ​ដោយ​បញ្ញា​ដ៏​ឧត្តម​ដោយខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​ ​ដូច្នេះ​ឬ​។​ ​បពិត្រ​លោក​ដ៏​ចម្រើន​ ​សេចក្តី​នុ៎ះ​ ​មិន​ដូច្នោះ​ទេ​។​ ​ម្នាល​អាវុសោ​ ​ឯ​ខ្លួនខ្ញុំ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​សរសើរ​ក្នុង​កណ្តាល​ជំនុំ​ភិក្ខុសង្ឃ​ ​ក្នុង​ទី​ចំពោះ​ព្រះ​ភក្ត្រ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​ធ្វើឲ្យ​
ថយ | ទំព័រទី ១៦៣ | បន្ទាប់
ID: 636849164406612806
ទៅកាន់ទំព័រ៖