ព្រះត្រៃបិដក ភាគ ៣២
ជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ម្នាលភិក្ខុទាំងឡាយ ចំណែកខាងកស្សប ក៏បានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន។
[១៨៥] ម្នាលអាវុសោ អ្នកណាសំគាល់នូវខ្លួនខ្ញុំថា គួរបិទបាំងដោយអភិញ្ញាទាំង៦បាន អ្នកនោះដូចជាសំគាល់នូវដំរីមានកំពស់៧ហត្ថ ឬ៧ហត្ថកន្លះ ថាគួរបិទបាំងដោយស្លឹកត្នោតបាន។ ចំណែកថុល្លតិស្សាភិក្ខុនី ក៏ឃ្លាតចាកព្រហ្មចរិយធម៌ហើយ។ ចប់សូត្រទី១០។
[១៨៦] សម័យមួយ ព្រះមហាកស្សបមានអាយុ នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ ក៏សម័យនោះឯង ព្រះអានន្ទមានអាយុ ត្រាច់ទៅកាន់ផ្លូវក្នុងទក្ខិណាគិរិជនបទ ជាមួយនឹងភិក្ខុសង្ឃច្រើនរូប។ សម័យនោះ ពួកសទ្ធិវិហារិកភិក្ខុ៣០រូប របស់ព្រះអានន្ទមានអាយុ ច្រើនតែក្មេងៗ តែងលះបង់នូវសិក្ខា ត្រឡប់ទៅកាន់ភេទថោកទាប។
ID: 636849164768013477
ទៅកាន់ទំព័រ៖