ព្រះត្រៃបិដក ភាគ ៣២

 [​១៨៧​]​ ​គ្រានោះ​ឯង​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​ត្រាច់​ទៅកាន់​ផ្លូវ​ក្នុង​ទក្ខិណា​គិរិ​ជនបទ​ ​គួរ​តាម​អធ្យាស្រ័យ​ ​ហើយក៏​ចូល​ទៅ​រក​ព្រះ​មហាកស្សប​មាន​អាយុ​ ​ដែល​គង់នៅ​ក្នុង​វត្ត​វេឡុវ័ន​ ​ជា​កលន្ទក​និវាប​ស្ថាន​ ​ជិត​ក្រុង​រាជគ្រឹះ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះ​មហាកស្សប​មាន​អាយុ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ព្រះ​អានន្ទ​មាន​អាយុ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ព្រះ​មហាកស្សប​មាន​អាយុ​ ​មាន​ថេរ​វាចា​ដូច្នេះ​ថា​ ​ម្នាល​អាវុសោ​អានន្ទ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​បញ្ញត្ត​តិក​ភោជន​(​១​)​ ​ក្នុង​ត្រកូល​ទាំងឡាយ​ ​ព្រោះ​អាស្រ័យ​នូវ​អំណាច​ប្រយោជន៍​ប៉ុន្មាន​យ៉ាង​។​
 [​១៨៨​]​ ​បពិត្រ​ព្រះ​កស្សប​ដ៏​ចម្រើន​ ​ព្រះមានព្រះភាគ​ ​ទ្រង់​បញ្ញត្ត​តិក​ភោជន​ ​ក្នុង​ត្រកូល​ទាំងឡាយ​ ​ព្រោះ​អាស្រ័យ​អំណាច​ប្រយោជន៍៣យ៉ាង​ ​គឺ​ ​ដើម្បី​សង្កត់សង្កិន​ ​នូវ​បុគ្គល​ទាំងឡាយ​ ​ដែល​ជា​អ្នក​ទ្រុស្តសីល១​ ​ដើម្បី​នៅ​សប្បាយ​នៃ​ភិក្ខុ​ទាំងឡាយ​ ​ដែល​មាន​សីល​ជាទីស្រឡាញ់១​ ​ដើម្បី​អនុគ្រោះ​ដល់​ត្រកូល​ ​កុំ​ឲ្យ​បុគ្គល​ដែល​ប្រាថ្នា​លាមក​ ​ស្វែងរក​នូវ​ពួក​មក​បំបែក​សង្ឃ១​ ​បពិត្រ​ព្រះ​កស្សប​ដ៏​ចម្រើន​ ​
​(​១​)​ ​ភោជន​ដែលគេ​និមន្ត​ដោយ​ពាក្យ​មិន​គួរ​ ​ហើយ​ភិក្ខុ៣រូប​ ​ទទួល​និមន្ត​ទៅ​ឆាន់​ក្នុង​ទីនោះ​ ​ជាមួយគ្នា​ ​មិន​ត្រូវអាបត្តិ​ឡើយ​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ១៦៥ | បន្ទាប់
ID: 636849165182987212
ទៅកាន់ទំព័រ៖