ព្រះត្រៃបិដក ភាគ ៣២

 ​[​១៩១​]​ ​គ្រានោះ​ឯង​ ​ព្រះ​មហាកស្សប​មាន​អាយុ​ ​បាន​ពោល​ពាក្យ​នេះ​ ​នឹង​ព្រះ​អានន្ទ​មាន​អាយុ​ថា​ ​ម្នាល​អាវុសោ​អានន្ទ​ ​ខ្ញុំ​សូម​រំឭក​លោក​ ​ថុល្ល​នន្ទា​ភិក្ខុនី​ ​មិនបាន​ពិចារណា​ ​ហើយ​ពោល​វាចា​ដោយ​រហ័ស​ ​ម្នាល​អាវុសោ​ ​តាំងពី​កាលដែល​ខ្ញុំ​កោរសក់​ ​និង​ពុកមាត់​ ​ស្លៀកដណ្តប់​សំពត់​កា​សាយៈ​ ​ចេញ​ចាក​ផ្ទះ​ចូល​មកកាន់​ផ្នួស​ ​មិនដែល​ឧទ្ទិសចំពោះ​គ្រូ​ដទៃ​ ​ក្រៅអំពី​ព្រះមានព្រះភាគ​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ​អង្គ​នោះ​សោះ​។​ ​ម្នាល​អាវុសោ​ ​កាលមុន​ដែល​ខ្ញុំ​នៅជា​គ្រហស្ថ​ ​ក៏​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​ឃរាវាស​ ​ជាទី​ចង្អៀត​ ​ជា​ផ្លូវ​នៃ​ធូលី​ ​គឺ​កិលេស​ ​ឯ​បព្វជ្ជា​ទើប​ជា​ឱកាស​ទំនេរ​ ​ព្រោះ​បុគ្គល​ដែល​នៅ​គ្រប់គ្រង​ផ្ទះ​ ​មិន​ងាយ​នឹង​ប្រព្រឹត្ត​ព្រហ្មចរិយៈ​ ​ឲ្យ​ពេញដោយ​ចំណែក​មួយ​ ​ឲ្យ​បរិសុទ្ធ​ ​ដោយ​ចំណែក​មួយ​ ​ដូចជា​ស័ង្ខ​ដែលគេ​ខាត់​បាន​ឡើយ​ ​បើ​ដូច្នោះ​ ​មានតែ​
ថយ | ទំព័រទី ១៦៨ | បន្ទាប់
ID: 636849165844455046
ទៅកាន់ទំព័រ៖