ព្រះត្រៃបិដក ភាគ ៣២

​អាត្មាអញ​កោរសក់​ ​ពុកមាត់​ ​ស្លៀកដណ្តប់​សំពត់​កា​សាយៈ​ ​ចេញ​ចាក​ផ្ទះ​ ​ចូល​មកកាន់​ផ្នួស​។​ ​ម្នាល​អាវុសោ​ ​សម័យ​តមក​ ​ខ្លួនខ្ញុំ​ក៏​ធ្វើ​សង្ឃាដិ​ ​ដោយ​សំពត់​ចាស់​ ​ហើយ​កោរសក់​ ​និង​ពុកមាត់​ ​ស្លៀកដណ្តប់​សំពត់​កា​សាយៈ​ ​ចេញ​ចាក​ផ្ទះ​ ​ចូល​មកកាន់​ផ្នួស​ ​ឧទ្ទិសចំពោះ​ព្រះអរហន្ត​ ​ក្នុង​លោក​ ​លុះ​ខ្ញុំ​បួស​យ៉ាងនេះ​ហើយ​ ​ក៏​ដើរទៅ​កាន់​ផ្លូវ​ដាច់ស្រយាល​ ​បានឃើញ​ព្រះមានព្រះភាគ​ ​គង់នៅ​ ​ក្នុង​ពហុ​បុត្ត​ចេតិយ​ ​ជា​ចន្លោះ​នគររាជ​គ្រឹះ​ ​និង​ចន្លោះ​ស្រុក​នា​ឡ​ន្ទា​ ​លុះ​ឃើញ​ហើយ​ ​ខ្ញុំ​ក៏​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​អើហ្ន៎​ ​ប្រសិនបើ​អាត្មាអញ​ចួប​នឹង​បុគ្គល​ដែល​ជា​គ្រូ​ ​ក៏​សូមឲ្យ​ចួប​តែ​នឹង​ព្រះមានព្រះភាគ​ ​អើហ្ន៎​ ​ប្រសិនបើ​អាត្មាអញ​ ​បាន​ចួប​នឹង​បុគ្គល​ ​ដែល​មាន​គតិ​ល្អ​ ​ក៏​សូមឲ្យ​ចួប​តែ​នឹង​ព្រះមានព្រះភាគ​ ​អើហ្ន៎​ ​ប្រសិនបើ​អាត្មាអញ​ ​បាន​ចួប​នឹង​បុគ្គល​ដែល​ត្រាស់​ដឹង​ធម៌​ ​ក៏​សូមឲ្យ​ចួប​តែ​នឹង​ព្រះមានព្រះភាគ​។​ ​ម្នាល​អាវុសោ​ ​ខ្លួនខ្ញុំ​ក៏​ក្រាប​ទៀប​បាទា​ព្រះមានព្រះភាគ​ ​ក្នុង​ទីនោះ​ឯង​ ​ដោ​យសិរ្សៈ​ ​ក្រាបទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះមានព្រះភាគ​ ​ជា​គ្រូ​របស់ខ្ញុំ​ ​ខ្ញុំ​ជា​សាវ័ក​របស់​ព្រះអង្គ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះមានព្រះភាគ​ ​ជា​គ្រូ​របស់ខ្ញុំ​ ​ខ្ញុំ​ជា​សាវ័ក​របស់​ព្រះអង្គ​។​
ថយ | ទំព័រទី ១៦៩ | បន្ទាប់
ID: 636849166045476543
ទៅកាន់ទំព័រ៖