ព្រះត្រៃបិដក ភាគ ៣២

 ​[​១៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​សញ្ញា​ ​មាន​សភាព​ផ្សេងគ្នា​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​ធាតុ​មាន​សភាព​ផ្សេងគ្នា​ ​សង្កប្បៈ​មាន​សភាព​ផ្សេងគ្នា​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​សញ្ញា​ ​មាន​សភាព​ផ្សេងគ្នា​ ​ផស្សៈ​.​.​.​ ​វេទនា​.​.​.​ ​ឆន្ទៈ​.​.​.​ ​បរិឡាហៈ​.​.​.​ ​បរិ​យេ​សនា​.​.​.​ ​លាភ​ ​មាន​សភាព​ផ្សេងគ្នា​ ​មិន​មែ​នប​រិ​យេ​សនា​ ​មាន​សភាព​ផ្សេងគ្នា​កើតឡើង​ ​ព្រោះ​អាស្រ័យ​លាភ​មាន​សភាព​ផ្សេងគ្នា​ ​បរិឡាហៈ​.​.​.​ ​ឆន្ទៈ​.​.​.​ ​វេទនា​.​.​.​ ​ផស្សៈ​.​.​.​ ​មាន​សភាព​ផ្សេងគ្នា​ ​មិនមែន​សញ្ញា​មាន​សភាព​ផ្សេងគ្នា​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​សង្កប្បៈ​មាន​សភាព​ផ្សេងគ្នា​ ​មិនមែន​ធាតុ​មាន​សភាព​ផ្សេងគ្នា​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​សញ្ញា​មាន​សភាព​ផ្សេងគ្នា​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រូបសញ្ញា​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​រូបធាតុ​។​បេ​។​ ​ធម្ម​សញ្ញា​កើតឡើង​ ​ព្រោះ​អាស្រ័យ​ធម្មធាតុ​.​.​.​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​ធម្ម​សញ្ញា​។​បេ​។​ ​ធម្ម​បរិ​យេ​សនា​.​.​.​ ​ធម្មលាភ​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​ធម្ម​បរិ​យេ​សនា​ ​មិនមែន​ធម្ម​បរិ​យេ​សនា​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​ធម្មលាភ​ ​មិនមែន​ធម្ម​បរិឡាហៈ​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​ធម្ម​បរិ​យេ​សនា​ ​
ថយ | ទំព័រទី ១៧ | បន្ទាប់
ID: 636849116677272844
ទៅកាន់ទំព័រ៖