ព្រះត្រៃបិដក ភាគ ៣២
[១៩២] ម្នាលអាវុសោ កាលបើខ្ញុំក្រាបទូលយ៉ាងនេះហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងខ្ញុំដូច្នេះថា ម្នាលកស្សប បុគ្គលណាមិនដឹង ហើយពោលថា អាត្មាអញដឹង មិនឃើញ ហើយពោលថា អាត្មាអញឃើញ ចំពោះសាវ័កដែលផ្ចង់ចិត្តទាំងពួង យ៉ាងនេះហើយ ក្បាលបុគ្គលនោះឯង នឹងបែកពុំខាន។ ម្នាលកស្សប តថាគតដឹង ទើបពោលថាដឹង តថាគតឃើញ ទើបពោលថាឃើញ។ ម្នាលកស្សប ហេតុដូច្នោះ ក្នុងសាសនានេះ អ្នកគប្បីសិក្សាយ៉ាងនេះថា ហិរិ និងឱត្តប្បៈដ៏ក្លៀវក្លា អាត្មាអញបានតំកល់ទុក ក្នុងភិក្ខុចាស់ទាំងឡាយ ក្នុងភិក្ខុថ្មីទាំងឡាយ ក្នុងភិក្ខុកណ្តាលទាំងឡាយ ម្នាលកស្សប អ្នកគួរសិក្សាយ៉ាងនេះឯង។ ម្នាលកស្សប ហេតុដូច្នោះ ក្នុងសាសនានេះ អ្នកគប្បីសិក្សាយ៉ាងនេះថា អាត្មាអញ នឹងស្តាប់ នូវធម៌ដែលប្រកបដោយកុសលណានីមួយ ហើយធ្វើនូវធម៌ទាំងអស់នោះ ឲ្យជាប្រយោជន៍ ធ្វើទុកក្នុងចិត្ត
ID: 636849166257988698
ទៅកាន់ទំព័រ៖