ព្រះត្រៃបិដក ភាគ ៣២
ផ្ចង់ចិត្តទាំងពួង ផ្ទៀងត្រចៀកចាំស្តាប់ធម៌ ម្នាលកស្សប អ្នកគប្បីសិក្សាយ៉ាងនេះចុះ។ ម្នាលកស្សប ហេតុដូច្នោះ ក្នុងសាសនានេះ អ្នកគប្បីសិក្សា យ៉ាងនេះថា កាយគតាសតិ របស់អាត្មាអញ ប្រកបដោយសេចក្តីសុខ មិនទាន់សាបសូន្យនៅឡើយ ម្នាលកស្សប អ្នកគប្បីសិក្សាយ៉ាងនេះឯង។ ម្នាលអាវុសោ គ្រានោះ ព្រះមានព្រះភាគ ទូន្មានខ្ញុំដោយឱវាទនេះហើយ ក៏ទ្រង់ក្រោកអំពីអាសនៈ ចៀសចេញទៅ។ ម្នាលអាវុសោ ខ្ញុំនៅប្រកបដោយបំណុល បរិភោគនូវដុំបាយ របស់អ្នកនៅក្នុងដែនអស់៧ថ្ងៃគត់ លុះដល់ថ្ងៃទី៨ ក៏បានអរហត្តផល។ ម្នាលអាវុសោ គ្រានោះ ព្រះមានព្រះភាគ ក៏ស្តេចចុះចាកផ្លូវ ចូលទៅរកម្លប់ឈើមួយ។ ម្នាលអាវុសោ គ្រានោះឯង ខ្ញុំក៏ក្រាលនូវសង្ឃាដិ៤ជាន់ ដែលធ្វើដោយសំពត់ចាស់ ហើយក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ គង់លើសង្ឃាដិនេះ ដើម្បីប្រយោជន៍ និងសេចក្តីសុខ ដល់ខ្ញុំព្រះអង្គ អស់កាលជាយូរអង្វែង។ ម្នាលអាវុសោ ព្រះមានព្រះភាគ ក៏គង់លើអាសនៈដែលខ្ញុំក្រាលថ្វាយហើយ។ ម្នាលអាវុសោ លុះព្រះមានព្រះភាគ គង់រួចហើយ ក៏មានព្រះពុទ្ធដីកានឹងខ្ញុំ យ៉ាងនេះថា
ID: 636849166441389188
ទៅកាន់ទំព័រ៖