ព្រះត្រៃបិដក ភាគ ៣២

​ម្នាល​កស្សប​ ​សង្ឃាដិ​ដែល​ធ្វើ​ដោយ​សំពត់​ចាស់​របស់​អ្នកនេះ​ ​មានសាច់​ទន់​ល្អ​ណាស់​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះមានព្រះភាគ​ ​ទទួល​នូវ​សង្ឃាដិ​ ​ដែល​ធ្វើ​ដោយ​សំពត់​ចាស់​ ​ដើម្បី​អនុគ្រោះ​ដល់​ខ្ញុំ​ព្រះអង្គ​ឲ្យ​ទាន​។​ ​ម្នាល​កស្សប​ ​អ្នក​នឹង​ស្លៀកដណ្តប់​សំពត់​សម្បក​ធ្មៃ​ ​ជា​របស់​បង្សុកូល​របស់​តថាគត​ ​ដែល​តថាគត​លែង​ប្រើប្រាស់​ឬទេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​នឹង​ប្រើប្រាស់​សំពត់​សម្បក​ធ្មៃ​ ​ជា​របស់​បង្សុកូល​ ​របស់​ព្រះមានព្រះភាគ​ ​ដែល​ទ្រង់​លែង​ប្រើប្រាស់​បាន​។​
 [​១៩៣​]​ ​ម្នាល​អាវុសោ​ ​ខ្ញុំ​ក៏បាន​ថ្វាយ​សង្ឃាដិ​ដែល​ធ្វើ​ដោយ​សំពត់​ចាស់​ ​ចំពោះ​ព្រះមានព្រះភាគ​ដែរ​ ​ខ្លួនខ្ញុំ​ក៏​ប្រើប្រាស់​នូវ​សំពត់​សម្បក​ធ្មៃ​ ​ជា​របស់​បង្សុកូល​របស់​ព្រះមានព្រះភាគ​ ​ដែល​ទ្រង់​លែង​ប្រើប្រាស់​វិញ​។​ ​ម្នាល​អាវុសោ​ ​បុគ្គល​គប្បី​ពោល​ដោយ​ប្រពៃ​នូវ​ពាក្យ​ណា​ថា​ ​បុត្ត​របស់​ព្រះមានព្រះភាគ​ ​កើត​ចេញពី​ទ្រូង​ ​កើតអំពី​ព្រះ​ឱស្ឋ​ ​កើតអំពី​ធម៌​ ​
ថយ | ទំព័រទី ១៧២ | បន្ទាប់
ID: 636849166654461375
ទៅកាន់ទំព័រ៖