ព្រះត្រៃបិដក ភាគ ៣២
ព្រះធម៌បានតាក់តែងមក ជាអ្នកមានធម៌ជាមត៌ក បុត្តនោះបានទទួលសំពត់សម្បកធ្មៃជារបស់បង្សុកូល ដែលព្រះមានព្រះភាគ ទ្រង់លែងប្រើប្រាស់ បុគ្គលពោលពាក្យនោះថា បុត្តរបស់ព្រះមានព្រះភាគ កើតចេញពីទ្រូង កើតអំពីព្រះឱស្ឋ កើតអំពីធម៌ ព្រះធម៌បានតាក់តែងមក មានធម៌ជាមត៌ក បុត្តនោះបានទទួលសំពត់សម្បកធ្មៃ ជារបស់បង្សុកូល ដែលព្រះមានព្រះភាគ ទ្រង់លែងប្រើប្រាស់ ដូច្នេះ គឺពោលចំពោះខ្លួនខ្ញុំ។
[១៩៤] ម្នាលអាវុសោ ខ្ញុំប្រាថ្នាដរាបណា ក៏ស្ងប់ស្ងាត់ចាកកាមទាំងឡាយ ស្ងប់ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ចូលកាន់បឋមជ្ឈាន ប្រកបដោយវិតក្កៈ និងវិចារៈ មានបីតិ និងសុខៈ កើតអំពីសេចក្តីស្ងាត់នោះ ដរាបនោះ។ ម្នាលអាវុសោ ខ្ញុំប្រាថ្នា ដរាបណា។បេ។
(បេយ្យាលៈនៃអនុបុព្វវិហារសមាបត្តិ៩ និងអភិញ្ញា៥យ៉ាងនេះ)។
[១៩៥] ម្នាលអាវុសោ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ដោយបញ្ញាដ៏ឧត្តមដោយខ្លួនឯង ក្នុងបច្ចុប្បន្ន។ ម្នាលអាវុសោ អ្នកណា សំគាល់នូវខ្លួនខ្ញុំថា គួរបិទបាំងដោយអភិញ្ញាទាំង៦បាន អ្នកនោះ ដូចជាសំគាល់នូវដំរីមានកំពស់៧ហត្ថ ឬ៧ហត្ថកន្លះថា គួរបិទបាំងដោយស្លឹកត្នោតបាន។ ឯថុល្លនន្ទាភិក្ខុនី ឃ្លាតចាកព្រហ្មចរិយៈហើយ។ ចប់សូត្រទី១១។
ID: 636849166883334466
ទៅកាន់ទំព័រ៖