ព្រះត្រៃបិដក ភាគ ៣២
[១៩៦] សម័យមួយ ព្រះមហាកស្សបមានអាយុ និងព្រះសារីបុត្តមានអាយុ គង់នៅក្នុងឥសិបតនមិគទាយវ័ន ទៀបក្រុងពារាណសី។ គ្រានោះឯង ព្រះសារីបុត្តមានអាយុ ចេញអំពីទីសម្ងំ ក្នុងវេលាថ្ងៃរសៀល ហើយចូលទៅរកព្រះមហាកស្សបមានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមហាកស្សបមានអាយុ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏គង់ក្នុងទីដ៏សមគួរ។
[១៩៧] លុះព្រះសារីបុត្តមានអាយុ គង់ក្នុងទីដ៏សមគួរហើយ បានពោលពាក្យនេះ នឹងព្រះមហាកស្សបមានអាយុថា ម្នាលអាវុសោ កស្សប សត្វស្លាប់ហើយកើតវិញឬទេ។ ម្នាលអាវុសោ ពាក្យថា សត្វស្លាប់ហើយកើតវិញ នេះ ព្រះមានព្រះភាគ មិនបានព្យាករទេ។ ម្នាលអាវុសោ បើដូច្នោះ មានតែសត្វស្លាប់ហើយមិនកើតទៀតឬ។ ម្នាលអាវុសោ ពាក្យថា សត្វស្លាប់ហើយមិនកើតទៀត នេះ ក៏ព្រះមានព្រះភាគ មិនដែលព្យាករដែរ។ ម្នាលអាវុសោ ចុះសត្វស្លាប់ហើយកើត
ID: 636849167363741944
ទៅកាន់ទំព័រ៖