ព្រះត្រៃបិដក ភាគ ៣២
ទៀតក៏មាន មិនកើតទៀតក៏មានឬ។ ម្នាលអាវុសោ ពាក្យថា សត្វស្លាប់ហើយកើតទៀតក៏មាន មិនកើតទៀតក៏មាន នេះ ព្រះមានព្រះភាគ មិនដែលព្យាករទេ។ ម្នាលអាវុសោ បើដូច្នោះ សត្វស្លាប់ហើយកើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែនឬ។ ម្នាលអាវុសោ ពាក្យថា សត្វស្លាប់ហើយកើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន នេះ ព្រះមានព្រះភាគ មិនដែលព្យាករទេ។ ម្នាលអាវុសោ ចុះហេតុដូចម្តេច បានជាព្រះមានព្រះភាគ មិនដែលព្យាករពាក្យនេះ។ ម្នាលអាវុសោ ព្រោះពាក្យនេះ មិនប្រកបដោយប្រយោជន៍ មិនជាខាងដើមនៃព្រហ្មចរិយៈ មិនប្រព្រឹត្តទៅដើម្បីសេចក្តីនឿយណាយ មិនប្រព្រឹត្តទៅដើម្បីប្រាសចាកតម្រេក មិនប្រព្រឹត្តទៅដើម្បីសេចក្តីរំលត់ មិនប្រព្រឹត្តទៅ ដើម្បីស្ងប់រម្ងាប់ មិនប្រព្រឹត្តទៅដើម្បីសេចក្តីដឹងច្បាស់ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីត្រាស់ដឹង មិនប្រព្រឹត្តទៅដើម្បីព្រះនិព្វាន ព្រោះហេតុនោះ បានជាព្រះមានព្រះភាគ មិនដែលព្យាករពាក្យនោះ។
ID: 636849167549902592
ទៅកាន់ទំព័រ៖