ព្រះត្រៃបិដក ភាគ ៣២
[២០២] ម្នាលកស្សប ធម៌៥ប្រការនេះថយចុះ តែងប្រព្រឹត្តទៅដើម្បីវិនាស ដើម្បីសាបសូន្យនៃព្រះសទ្ធម្ម។ ធម៌៥ប្រការ តើដូចម្តេចខ្លះ។ ម្នាលកស្សប ពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ក្នុងសាសនានេះ ជាអ្នកមិនគោរព មិនកោតក្រែង ចំពោះព្រះសាស្តា១ ជាអ្នកមិនគោរព មិនកោតក្រែង ចំពោះព្រះធម៌១ ជាអ្នកមិនគោរព មិនកោតក្រែង ចំពោះព្រះសង្ឃ១ ជាអ្នកមិនគោរព មិនកោតក្រែង ចំពោះសិក្ខា១ ជាអ្នកមិនគោរព មិនកោតក្រែង ចំពោះសមាធិ១។ ម្នាលកស្សប ធម៌ទាំង៥ប្រការនេះឯង ថយចុះ តែងប្រព្រឹត្តទៅដើម្បីវិនាស ដើម្បីសាបសូន្យ នៃព្រះសទ្ធម្ម។
[២០៣] ម្នាលកស្សប ធម៌ទាំង៥ប្រការនេះ តែងប្រព្រឹត្តទៅដើម្បីតាំងនៅ ដើម្បីមិនវិនាស មិនសាបសូន្យនៃព្រះសទ្ធម្ម។ ធម៌ទាំង៥ប្រការ តើដូចម្តេចខ្លះ។ ម្នាលកស្សប ពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ក្នុងសាសនានេះ ជាអ្នកគោរព កោតក្រែង ចំពោះព្រះសាស្តា១ ជាអ្នកគោរព កោតក្រែង ចំពោះព្រះធម៌១ ជាអ្នកគោរព កោតក្រែង ចំពោះព្រះសង្ឃ១ ជាអ្នកគោរព កោតក្រែង ចំពោះសិក្ខា១ ជាអ្នកគោរព កោតក្រែង ចំពោះសមាធិ១។ ម្នាលកស្សប ធម៌ទាំង៥ប្រការនេះឯង
ID: 636849168660626121
ទៅកាន់ទំព័រ៖