ព្រះត្រៃបិដក ភាគ ៣២
មិនមែនធម្មច្ឆន្ទៈ កើតឡើង ព្រោះអាស្រ័យធម្មបរិឡាហៈ មិនមែនវេទនា ដែលកើតអំពីធម្មសម្ផ័ស្ស កើតឡើង ព្រោះអាស្រ័យធម្មច្ឆន្ទៈ មិនមែនធម្មសម្ផ័ស្សកើតឡើង ព្រោះអាស្រ័យវេទនា កើតអំពីធម្មសម្ផ័ស្ស មិនមែនធម្មសង្កប្បៈ កើតឡើង ព្រោះអាស្រ័យធម្មសម្ផ័ស្ស មិនមែនធម្មសញ្ញា កើតឡើង ព្រោះអាស្រ័យធម្មសង្កប្បៈ មិនមែនធម្មធាតុកើតឡើង ព្រោះអាស្រ័យធម្មសញ្ញាទេ។ ម្នាលភិក្ខុទាំងឡាយ សញ្ញាមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យធាតុមានសភាពផ្សេងគ្នា សង្កប្បៈ មានសភាពផ្សេងគ្នាកើតឡើង ព្រោះអាស្រ័យសញ្ញាមានសភាពផ្សេងគ្នា ផស្សៈ... វេទនា... ឆន្ទៈ... បរិឡាហៈ... បរិយេសនា... លាភ មានសភាពផ្សេងគ្នា... មិនមែនបរិយេសនា មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យលាភមានសភាពផ្សេងគ្នា មិនមែនបរិឡាហៈមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យបរិយេសនាមានសភាពផ្សេងគ្នា មិនមែនឆន្ទៈមានសភាពផ្សេងគ្នាកើតឡើង ព្រោះអាស្រ័យបរិឡាហៈមានសភាពផ្សេងគ្នា មិនមែនវេទនាមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យឆន្ទៈមានសភាពផ្សេងគ្នា មិនមែនផស្សៈមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យវេទនាមានសភាពផ្សេងគ្នា មិនមែនសង្កប្បៈមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យផស្សៈមានសភាពផ្សេងគ្នា
ID: 636849116855203021
ទៅកាន់ទំព័រ៖