ព្រះត្រៃបិដក ភាគ ៣២

​រួបរឹត​ចិត្ត​ ​ក៏​ស្លៀក​ស្បង់​ ​ប្រដាប់​បាត្រ​ ​និង​ចីវរ​ ​ក្នុង​វេលា​បុព្វណ្ហសម័យ​ ​ហើយ​ចូល​ទៅកាន់​ស្រុក​ក្តី​ ​និគម​ក្តី​ ​ដើម្បី​បិណ្ឌបាត​ ​ភិក្ខុ​នោះ​ ​ក៏​បរិភោគ​ភត្ត​ក្នុង​ទីនោះ​ ​ដរាបដល់​ឆ្អែត​ផង​ ​មាន​គេ​និមន្ត​ដើម្បី​ឆាន់​ក្នុង​ថ្ងៃស្អែក​ផង​ ​ចង្ហាន់​បិណ្ឌបាត​ ​ក៏​មាន​ពោរពេញ​ ​ភិក្ខុ​នោះ​ទៅកាន់​អារាម​វិញ​ ​ពោល​អួត​កណ្តាល​ពពួក​នៃ​ភិក្ខុ​ថា​ ​ខ្ញុំ​បាន​បរិភោគ​ភត្ត​ ​ដរាបដល់​ឆ្អែត​ផង​ ​មាន​គេ​និមន្ត​ដើម្បី​ឆាន់​ក្នុង​ថ្ងៃស្អែក​ផង​ ​នេះ​ជា​ចង្ហាន់​បិណ្ឌបាត​ ​ដ៏​ពោរពេញ​ ​របស់ខ្ញុំ​ផង​ ​ខ្ញុំ​ជា​បុគ្គល​បាន​នូវ​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​និង​គ្រឿងបរិក្ខារ​ ​គឺ​ថ្នាំ​ជា​បច្ច័យ​ដល់​អ្នក​ជម្ងឺ​ផង​ ​ពួក​ភិក្ខុ​ដទៃ​ទាំងអម្បាល​នេះ​ ​មានបុណ្យ​តិច​ ​ស័ក្តិតូច​ ​មិនបាន​នូវ​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​និង​គ្រឿងបរិក្ខារ​ ​គឺ​ថ្នាំ​ជា​បច្ច័យ​ដល់​អ្នក​ជម្ងឺ​ទេ​។​ ​ភិក្ខុ​នោះ​ ​ត្រូវ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​នោះ​ ​គ្រប​សង្កត់​ ​រួបរឹត​ចិត្ត​ ​តែង​មើលងាយ​នូវ​ពួក​ភិក្ខុ​ឯទៀត​ ​ដែល​មាន​សីល​ជាទីស្រឡាញ់​ ​យ៉ាងនោះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើនោះ​ឯង​ ​ជា​អំពើ​ប្រព្រឹត្តទៅ​ ​ដើម្បី​មិនជា​ប្រយោជន៍​ ​ដើម្បី​សេចក្តី​ទុក្ខ​ ​អស់​កាល​ដ៏​វែង​ ​ដល់​មោឃបុរស​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​ ​ជា​របស់​អាក្រក់​ ​យ៉ាងនេះ​ឯង​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​គប្បី​សិក្សា​យ៉ាងនេះ​ចុះ​។​ ​ចប់​សូត្រ​ទី៥​។​
ថយ | ទំព័រទី ១៨៨ | បន្ទាប់
ID: 636849171199321326
ទៅកាន់ទំព័រ៖