ព្រះត្រៃបិដក ភាគ ៣២

 [​២២០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ចាក់​នូវ​បុគ្គល​ណា​ដោយ​សរ​។​ ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​ ​រមែង​ដល់​ដោយលំដាប់​ ​ចំពោះ​សេក្ខបុគ្គល​ ​ដែល​មិនទាន់​បានសម្រេច​អរហត្តផល​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពាក្យ​ថា​ ​សរ​ ​នុ៎ះ​ ​ជា​ឈ្មោះ​នៃ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​ ​ជា​របស់​អាក្រក់​ ​យ៉ាងនេះ​ឯង​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​គប្បី​សិក្សា​យ៉ាងនេះ​ចុះ​។​ ​ចប់​សូត្រ​ទី៧​។​
 [​២២១​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ជិត​ក្រុង​សាវត្ថី​.​.​.​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​ ​ជា​របស់​អាក្រក់​។​បេ​។​ ​ធ្វើ​នូវ​សេចក្តី​អន្តរាយ​ដល់​ការ​ត្រាស់​ដឹង​។​
 [​២២២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​សត្វ​ចចក​ចាស់​ ​នៅក្នុង​វេលា​បច្ចូសសម័យ​នៃ​រាត្រី​ ​អ្នក​ទាំងឡាយ​ ​បានឃើញ​ដែរ​ឬទេ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ទូល​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សត្វ​ចចក​ចាស់​នោះ​ ​កើត​រោ​គ​អង្គែ​រ​(​១​)​ ​រមែង​ទៅកាន់​ទីគោ​ក​ ​ក៏​មិន​ស្រួល​ ​ទៅ​នៅ​ក្រោមម្លប់​ឈើ​ ​ក៏​មិន​ស្រួល​ ​ទៅ​នៅក្នុង​ទីវាល​ ​
​(​១​)​ ​រោគ​នេះ​ច្រើន​កើត​ក្នុង​រដូវ​ត្រជាក់​ ​កាលបើ​កើតឡើង​ហើយ​ ​រមែង​ជ្រុះ​រោម​អស់​ ​ហើយ​មាន​កម​ពង​ខ្ទុះ​ដាសពាស​ពេញ​សរីរៈ​ ​(​អដ្ឋកថា​)​។​
ថយ | ទំព័រទី ១៩០ | បន្ទាប់
ID: 636849171802115804
ទៅកាន់ទំព័រ៖