ព្រះត្រៃបិដក ភាគ ៣២

​ក៏​មិន​ស្រួល​ ​ទុកជា​ដើរទៅ​ក្នុង​ទី​ណាៗ​ ​ឈរ​នៅក្នុង​ទី​ណាៗ​ ​អង្គុយ​នៅក្នុង​ទី​ណាៗ​ ​ដេក​នៅក្នុង​ទី​ណាៗ​ ​ក៏​រមែង​ដល់​នូវ​សេចក្តី​ទុក្ខ​ ​និង​សេចក្តី​វិនាស​ក្នុង​ទី​នោះ​ៗ​ ​(​យ៉ាងណាមិញ​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ពួក​ខ្លះ​ ​ក្នុង​សាសនា​នេះ​ ​ត្រូវ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​គ្រប​សង្កត់​ ​រួបរឹត​ចិត្ត​ ​ទៅកាន់​ផ្ទះ​ស្ងាត់​ ​ក៏​មិន​ស្រួល​ ​ទៅ​នៅ​ក្រោមម្លប់​ឈើ​ ​ក៏​មិន​ស្រួល​ ​ទៅ​នៅក្នុង​ទីវាល​ ​ក៏​មិន​ស្រួល​ ​ទុកជា​ដើរទៅ​ក្នុង​ទី​ណាៗ​ ​ឈរ​នៅក្នុង​ទី​ណាៗ​ ​អង្គុយ​នៅក្នុង​ទី​ណាៗ​ ​ដេក​នៅក្នុង​ទី​ណាៗ​ ​ក៏​រមែង​ដល់​នូវ​សេចក្តី​ទុក្ខ​ ​និង​សេចក្តី​វិនាស​ ​ក្នុង​ទី​នោះ​ៗ​ ​យ៉ាងនោះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​ ​ជា​របស់​អាក្រក់​ ​យ៉ាងនេះ​ឯង​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​គប្បី​សិក្សា​យ៉ាងនេះ​ចុះ​។​ ​ចប់​សូត្រ​ទី៨​។​
 [​២២៣​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ជិត​ក្រុង​សាវត្ថី​.​.​.​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​ ​ជា​របស់​អាក្រក់​។​បេ​។​ ​ធ្វើ​នូវ​សេចក្តី​អន្តរាយ​ដល់​ការ​ត្រាស់​ដឹង​។​
ថយ | ទំព័រទី ១៩១ | បន្ទាប់
ID: 636849172054980267
ទៅកាន់ទំព័រ៖