ព្រះត្រៃបិដក ភាគ ៣២

 ​[​២២៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វេរម្ភវាត​ ​(​ខ្យល់ព្យុះ​)​ ​បក់​ទៅលើ​អាកាស​ ​សត្វស្លាប​ណា​ ​ហើរ​ទៅលើ​អាកាស​នោះ​ ​វេរម្ភវាត​ ​ក៏​បក់​ផាត់​សត្វស្លាប​នោះ​ ​សត្វស្លាប​នោះ​ ​លុះ​ត្រូវ​វេរម្ភវាត​ ​ផាត់​ឡើង​ហើយ​ ​ជើង​ក៏​រសាត់​ទៅ​ដោយឡែក​ ​ស្លាប​ក៏​រសាត់​ទៅ​ដោយឡែក​ ​ក្បាល​ក៏​រសាត់​ទៅ​ដោយឡែក​ ​ដងខ្លួន​ក៏​រសាត់​ទៅ​ដោយឡែក​ ​(​យ៉ាងណាមិញ​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ខ្លះ​ ​ក្នុង​សាសនា​នេះ​ ​ត្រូវ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​គ្រប​សង្កត់​ ​រួបរឹត​ចិត្ត​ ​ក៏​ស្លៀក​ស្បង់​ ​ប្រដាប់​បាត្រ​ ​និង​ចីវរ​ ​ក្នុង​វេលា​បុព្វណ្ហសម័យ​ ​ហើយ​ចូល​ទៅកាន់​ស្រុក​ក្តី​ ​និគម​ក្តី​ ​ដើម្បី​បិណ្ឌបាត​ ​ដោយ​មិនបាន​រក្សា​កាយ​ ​មិនបាន​រក្សា​វាចា​ ​មិនបាន​រក្សា​ចិត្ត​ ​មិនបាន​ប្រុងប្រៀប​ស្មារតី​ ​មិនបាន​សង្រួម​ឥន្ទ្រិយ​ ​ភិក្ខុ​នោះ​ ​ក៏​ឃើញ​មាតុគ្រាម​ក្នុង​ទីនោះ​ ​ស្លៀកសំពត់​មិន​ស្រួល​ក្តី​ ​ដណ្តប់សំពត់​មិន​ស្រួល​ក្តី​ ​ភិក្ខុ​នោះ​ ​លុះ​បានឃើញ​មាតុគ្រាម​ ​ដែល​ស្លៀកសំពត់​មិន​ស្រួល​ក្តី​ ​ដណ្តប់សំពត់​មិន​ស្រួល​ក្តី​ ​រាគៈ​ ​ក៏​កំចាត់​ចិត្ត​ ​ភិក្ខុ​នោះ​ ​លុះ​ត្រូវ​រាគៈ​គ្រប​សង្កត់ចិត្ត​ហើយ​ ​ក៏​ពោល​លាសិក្ខា​ ​ត្រឡប់ទៅ​កាន់​ហីនភេទ​វិញ​ ​ពួក​ភិក្ខុ​ឯទៀត​ ​ក៏​យក​ចីវរ​ ​ពួក​ភិក្ខុ​ឯទៀត​ ​យក​បាត្រ​ ​
ថយ | ទំព័រទី ១៩២ | បន្ទាប់
ID: 636849172282513281
ទៅកាន់ទំព័រ៖