ព្រះត្រៃបិដក ភាគ ៣២

​ទាំងពីរ​នោះ​ ​គ្រប​សង្កត់​ ​រួបរឹត​ចិត្ត​ ​លុះ​បែកធ្លាយ​រាងកាយ​ ​ខាងមុខ​អំពី​មរណៈ​ ​តែង​ទៅ​កើត​ក្នុង​កំណើត​តិរច្ឆាន​ ​ប្រេត​ ​អសុរកាយ​ ​នរក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​ ​ជា​របស់​អាក្រក់​ ​យ៉ាងនេះ​ឯង​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​គប្បី​សិក្សា​យ៉ាងនេះ​ចុះ​។​ ​
 ​[​២២៧​]​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​សម្តែង​សូត្រ​នេះ​ ​លុះ​ព្រះ​សុគត​ ​ជា​សាស្តា​ ​បាន​សម្តែង​សូត្រ​នេះ​ចប់ហើយ​ ​ក៏​ទ្រង់​ពោល​នូវ​គាថា​ព័ន្ធ​ ​ដូច្នេះ​ ​តទៅទៀត​ថា​
​សមាធិ​ ​របស់​បុគ្គល​ណា​ ​ដែល​មាន​ប្រក្រតី​នៅ​ដោយ​ផល​សមាធិ​ ​ប្រមាណ​មិនបាន​ ​រមែង​មិន​ញាប់ញ័រ​ដោយ​សក្ការៈ​ផង​ ​ដោយ​អ​សក្ការៈ​ផង​ ​ដោយ​សក្ការៈ​ ​និង​អ​សក្ការៈ​ទាំងពីរ​ផង​ ​អ្នកប្រាជ្ញ​ទាំងឡាយ​ ​រមែង​ពោល​នូវ​បុគ្គល​នោះ​ ​ដែល​ជា​អ្នកពិនិត្យ​ ​មាន​ព្យាយាម​ជាប់​តគ្នា​ ​ជា​អ្នក​ឃើញច្បាស់​ ​ដោយ​ទិដ្ឋិ​ដ៏​សុខុម​ ​ត្រេកអរ​ចំពោះ​ព្រះនិព្វាន​ ​ជាទី​ក្ស័យ​នៃ​ឧបាទាន​ ​ថា​ជា​សប្បុរស​។​ ​ចប់​សូត្រ​ទី១០​។​

​ចប់​ ​សុទ្ធ​ក​វគ្គ​ ​ទី១០​។​

ថយ | ទំព័រទី ១៩៤ | បន្ទាប់
ID: 636849179031279289
ទៅកាន់ទំព័រ៖