ព្រះត្រៃបិដក ភាគ ៣២
[២៣១] ម្នាលភិក្ខុទាំងឡាយ ក្នុងលោកនេះ តថាគតកំណត់ដឹងច្បាស់ នូវចិត្តបុគ្គលពួកខ្លះ ដោយចិត្តរបស់តថាគត យ៉ាងនេះថា អ្នកនេះ មិនពោលសម្បជានមុសា ព្រោះហេតុនៃភាជន៍ប្រាក់ ដ៏ពេញដោយលំអិតនៃមាសទេ លុះសម័យខាងក្រោយមក តថាគត ឃើញបុគ្គលនោះ ត្រូវលាភសក្ការៈ និងសេចក្តីសរសើរគ្របសង្កត់ រួបរឹតចិត្ត ក៏ពោលនូវសម្បជានមុសា។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់យ៉ាងនេះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។ ចប់សូត្រទី២។
[២៣២] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី... ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ក្នុងលោកនេះ តថាគតកំណត់ដឹងច្បាស់ នូវចិត្តបុគ្គលពួកខ្លះ ដោយចិត្តរបស់តថាគត យ៉ាងនេះថា អ្នកនេះ មិនពោលសម្បជានមុសា ព្រោះហេតុនៃដុំមាស១... ព្រោះហេតុនៃដុំមាស១០០... ព្រោះហេតុនៃដុំមាសសិង្គិ១... ព្រោះហេតុនៃដុំមាសសិង្គិ១០០... ព្រោះហេតុនៃផែនដី ដ៏ពេញដោយមាស... ព្រោះហេតុតែអាមិសៈបន្តិចបន្តួច... ព្រោះហេតុតែជីវិត... ព្រោះហេតុនៃស្រីមានលំអក្នុងជនបទ លុះសម័យខាងក្រោយមក តថាគត ឃើញបុគ្គលនោះ ត្រូវលាភសក្ការៈ និងសេចក្តីសរសើរគ្របសង្កត់ រួបរឹតចិត្ត
ID: 636849179960972464
ទៅកាន់ទំព័រ៖