ព្រះត្រៃបិដក ភាគ ៣២

​មាតុគ្គាម​វគ្គ​


 [​២៣៣​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ជិត​ក្រុង​សាវត្ថី​.​.​.​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះមានព្រះភាគ​.​.​.​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​ ​ជា​របស់​អាក្រក់​។​បេ​។​ ​ធ្វើ​នូវ​សេចក្តី​អន្តរាយ​ដល់​ការ​ត្រាស់​ដឹង​។​
 [​២៣៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​ ​រមែង​គ្រប​សង្កត់ចិត្ត​ ​នៃ​បុគ្គល​ណា​បាន​ ​ឯ​មាតុគ្រាម​ម្នាក់​ ​មិន​អាច​គ្រប​សង្កត់ចិត្ត​ ​នៃ​បុគ្គល​នោះ​ ​សូម្បីតែ​ម្នាក់​បានទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​ ​ជា​របស់​អាក្រក់​ ​យ៉ាងនេះ​ឯង​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សិក្សា​ ​យ៉ាងនេះ​ចុះ​។​ ​ចប់​សូត្រ​ទី១​។​
 [​២៣៥​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ជិត​ក្រុង​សាវត្ថី​.​.​.​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​ ​ជា​របស់​អាក្រក់​។​បេ​។​ ​ធ្វើ​នូវ​សេចក្តី​អន្តរាយ​ ​ដល់​ការ​ត្រាស់​ដឹង​។​
ថយ | ទំព័រទី ១៩៩ | បន្ទាប់
ID: 636849180621370237
ទៅកាន់ទំព័រ៖