ព្រះត្រៃបិដក ភាគ ៣២
[២៣៦] ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ គ្របសង្កត់ចិត្ត នៃបុគ្គលណាបាន ឯស្រីមានលំអក្នុងជនបទម្នាក់ មិនអាចគ្របសង្កត់ចិត្ត នៃបុគ្គលនោះ សូម្បីតែម្នាក់បានទេ។បេ។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់ យ៉ាងនេះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សា យ៉ាងនេះចុះ។ ចប់សូត្រទី២។
[២៣៧] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី... ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់។បេ។ ធ្វើនូវសេចក្តីអន្តរាយ ដល់ការត្រាស់ដឹង។
[២៣៨] ម្នាលភិក្ខុទាំងឡាយ ប្រសិនបើឧបាសិកា មានសទ្ធា កាលនិយាយអង្វរដោយប្រពៃ ក៏និយាយអង្វរ ចំពោះកូនប្រុសតូចម្នាក់ ដែលជាទីស្រឡាញ់ ជាទីពេញចិត្ត យ៉ាងនេះថា នែកូន ចូរបាមានគុណសម្បត្តិ ប្រាកដដូចចិត្តគហបតី និងហត្ថកឧបាសក អ្នកស្រុកអាឡវីចុះ។ ម្នាលភិក្ខុទាំងឡាយ បណ្តាពួកឧបាសក ជាសាវ័ករបស់តថាគត
ID: 636849180873924682
ទៅកាន់ទំព័រ៖