ព្រះត្រៃបិដក ភាគ ៣២

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​ ​មក​ដិតដល់​ភិក្ខុនី​នោះ​ ​ដែល​នៅជា​សេក្ខបុគ្គល​ ​មិនទាន់​បានសម្រេច​ព្រះ​អរហត្តផល​នៅឡើយ​ ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​នោះ​ ​នាំឲ្យកើត​សេចក្តី​អន្តរាយ​ ​ដល់​ភិក្ខុនី​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​ ​ជា​របស់​អាក្រក់​ ​យ៉ាងនេះ​ឯង​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សិក្សា​ ​យ៉ាងនេះ​ចុះ​។​ ​ចប់​សូត្រ​ទី៤​។​
 [​២៤១​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ជិត​ក្រុង​សាវត្ថី​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណា​នីមួយ​ ​មិនដឹង​ច្បាស់​តាមពិត​ ​នូវ​អានិសង្ស​ផង​ ​នូវ​ទោស​ផង​ ​នៃ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​ ​នូវ​ឧបាយ​ជា​គ្រឿងរ​លាស់​ចោល​ ​នូវ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​ផង​ ​(​គប្បី​ធ្វើ​យ៉ាងនេះ​ចុះ​)​ ​ដឹង​ច្បាស់​ ​ធ្វើឲ្យ​ជាក់ច្បាស់​ ​សម្រេច​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​។​ ​ចប់​សូត្រ​ទី៥​។​
ថយ | ទំព័រទី ២០៣ | បន្ទាប់
ID: 636849181627197767
ទៅកាន់ទំព័រ៖