ព្រះត្រៃបិដក ភាគ ៣២
[២៤២] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី... ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ណានីមួយ មិនដឹងច្បាស់តាមពិត នូវហេតុជាទីកើតឡើងផង នូវសេចក្តីវិនាសផង នូវអានិសង្សផង នូវទោសផង នៃលាភសក្ការៈ និងសេចក្តីសរសើរ នូវឧបាយជាគ្រឿងរលាស់ចោល នូវលាភសក្ការៈ និងសេចក្តីសរសើរផង (គប្បីធ្វើយ៉ាងនេះចុះ)។
[២៤៣] ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ណានីមួយ ដឹងច្បាស់តាមពិត នូវ ហេតុជាទីកើតឡើងផង នូវសេចក្តីវិនាសផង នូវអានិសង្សផង នូវទោសផង នៃលាភសក្ការៈ និងសេចក្តីសរសើរ នូវឧបាយជាគ្រឿងរលាស់ចោល នូវលាភសក្ការៈ និងសេចក្តីសរសើរផង (គប្បីធ្វើយ៉ាងនេះចុះ)។ ចប់សូត្រទី៦។
[២៤៤] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី... ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ណានីមួយ មិនដឹងច្បាស់ នូវលាភសក្ការៈ និងសេចក្តីសរសើរ មិនដឹងច្បាស់ នូវហេតុជាទីកើតឡើង នៃលាភសក្ការៈ និងសេចក្តីសរសើរ មិនដឹងច្បាស់នូវការរលត់នៃ
ID: 636849181981018004
ទៅកាន់ទំព័រ៖