ព្រះត្រៃបិដក ភាគ ៣២

 ​[​២៤៦​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ជិត​ក្រុង​សាវត្ថី​.​.​.​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះមានព្រះភាគ​.​.​.​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​ ​ជា​របស់​អាក្រក់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​ ​តែង​កាត់​ស្បែក​ក្រៅ​ ​លុះ​កាត់​ស្បែក​ក្រៅ​ហើយ​ ​តែង​កាត់​ស្បែក​ក្នុង​ ​លុះ​កាត់​ស្បែក​ក្នុង​ហើយ​ ​តែង​កាត់​នូវ​សាច់​ ​លុះ​កាត់​សាច់​ហើយ​ ​តែង​កាត់​នូវ​សរសៃ​ ​លុះ​កាត់​សរសៃ​ហើយ​ ​តែង​កាត់​ឆ្អឹង​ ​លុះ​កាត់​ឆ្អឹង​ហើយ​ ​តែង​ចាក់ចុច​ ​ដល់​ខួរ​ក្នុង​ឆ្អឹង​។​ ​
 [​២៤៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូច​បុរស​មាន​កម្លាំង​ ​រុំ​ស្មង​ហើយ​ពួត​ដោយ​ខ្សែ​រោម​កន្ទុយ​សត្វ​ដ៏​មាំ​ ​ខ្សែ​នោះ​ ​គប្បី​កាត់​ស្បែក​ក្រៅ​ ​លុះ​កាត់​ស្បែក​ក្រៅ​ហើយ​ ​គប្បី​កាត់​នូវ​ស្បែក​ក្នុង​ ​លុះ​កាត់​ស្បែក​ក្នុង​ហើយ​ ​គប្បី​កាត់​សាច់​ ​លុះ​កាត់​សាច់​ហើយ​ ​គប្បី​កាត់​សរសៃ​ ​លុះ​កាត់​សរសៃ​ហើយ​ ​គប្បី​កាត់​ឆ្អឹង​ ​លុះ​កាត់​ឆ្អឹង​ហើយ​ ​គប្បី​ចាក់ចុច​ ​ដល់​ខួរ​ក្នុង​ឆ្អឹង​ ​យ៉ាងណាមិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​ ​តែង​កាត់​ស្បែក​ក្រៅ​ ​លុះ​កាត់​ស្បែក​ក្រៅ​ហើយ​ ​តែង​កាត់​ស្បែក​ក្នុង​ ​លុះ​កាត់​ស្បែក​ក្នុង​ហើយ​ ​តែង​កាត់​សាច់​ ​
ថយ | ទំព័រទី ២០៦ | បន្ទាប់
ID: 636849182535609725
ទៅកាន់ទំព័រ៖