ព្រះត្រៃបិដក ភាគ ៣២
លុះកាត់សាច់ហើយ តែងកាត់សរសៃ លុះកាត់សរសៃហើយ តែងកាត់ឆ្អឹង លុះកាត់ឆ្អឹងហើយ តែងចាក់ចុច ដល់ខួរក្នុងឆ្អឹង ក៏យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់ យ៉ាងនេះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។ ចប់សូត្រទី៩។
[២៤៨] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី... ក្នុងទីនោះឯង ព្រះមានព្រះភាគ... ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សូម្បីភិក្ខុណា ជាអរហន្តខីណាស្រព តថាគត ពោលថា លាភសក្ការៈ និងសេចក្តីសរសើរ ប្រព្រឹត្តទៅដើម្បីសេចក្តីអន្តរាយដល់ភិក្ខុនោះដែរ។ កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រះអានន្ទមានអាយុ ក៏ក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ចុះលាភសក្ការៈ និងសេចក្តីសរសើរ ប្រព្រឹត្តទៅដើម្បីសេចក្តីអន្តរាយ ដល់ភិក្ខុជាព្រះខីណាស្រព តើដូចម្តេច។
ID: 636849182777463558
ទៅកាន់ទំព័រ៖