ព្រះត្រៃបិដក ភាគ ៣២

 ​[​២៥៤​]​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​នា​ភ្នំ​គិជ្ឈកូដ​ ​ជិត​ក្រុង​រាជគ្រឹះ​។​ ​កាលដែល​ទេវទត្ត​ចៀសចេញ​ទៅ​ ​មិនយូរ​ប៉ុន្មាន​ ​ព្រះមានព្រះភាគ​ ​ក៏​ប្រារព្ធ​ចំពោះ​ទេវទត្ត​ ​ហើយ​ត្រាស់​នឹង​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​ទីនោះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​ ​កើតឡើង​ដល់​ទេវទត្ត​ ​ដើម្បី​សម្លាប់​ខ្លួន​ ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​ ​កើតឡើង​ដល់​ទេវទត្ត​ ​ដើម្បី​សេចក្តី​វិនាស​។​
 [​២៥៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចដើម​ចេក​ ​បញ្ចេញ​ផ្លែម​ក​ដើម្បី​សម្លាប់​ខ្លួន​ ​បញ្ចេញ​ផ្លែម​ក​ដើម្បី​សេចក្តី​វិនាស​ ​យ៉ាងណាមិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​ ​កើតឡើង​ដល់​ទេវទត្ត​ ​ដើម្បី​សម្លាប់​ខ្លួន​ ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​ ​កើតឡើង​ដល់​ទេវទត្ត​ ​ដើម្បី​សេចក្តី​វិនាស​ ​ក៏​យ៉ាងនោះ​ឯង​។​
 [​២៥៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចដើម​ឫស្សី​ ​បញ្ចេញ​ផ្លែម​ក​ដើម្បី​សម្លាប់​ខ្លួន​ ​បញ្ចេញ​ផ្លែម​ក​ដើម្បី​សេចក្តី​វិនាស​ ​យ៉ាងណាមិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​ ​កើតឡើង​ដល់​ទេវទត្ត​ ​ដើម្បី​សម្លាប់​ខ្លួន​ ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​ ​កើតឡើង​ដល់​ទេវទត្ត​ ​ដើម្បី​សេចក្តី​វិនាស​ ​ក៏​យ៉ាងនោះ​ឯង​។​
ថយ | ទំព័រទី ២១២ | បន្ទាប់
ID: 636849185455956759
ទៅកាន់ទំព័រ៖