ព្រះត្រៃបិដក ភាគ ៣២

​ផ្លែ​ចេក​ ​តែង​សម្លាប់​ដើមចេក​ ​ផ្លែ​ឫស្សី​ ​តែង​សម្លាប់​ដើម​ឫស្សី​ ​ផ្លែ​ប​បុះ​ ​តែង​សម្លាប់​ដើម​ប​បុះ​ ​ឯ​សក្ការៈ​តែង​សម្លាប់​បុរស​អាក្រក់​ ​ដូចជា​គភ៌​សម្លាប់​មេសេះ​អស្សតរ​។​ ​ចប់​សូត្រ​ទី៥​។​

 [​២៦០​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​វេឡុវ័ន​ ​ជា​កលន្ទក​និវាប​ស្ថាន​ ​ជិត​ក្រុង​រាជគ្រឹះ​។​ ​សម័យ​នោះ​ឯង​ ​អជាត​សត្តុ​កុមារ​ ​តែង​ទៅកាន់​ទី​បម្រើ​នៃ​ទេវទត្ត​ ​ទាំង​ល្ងាច​ ​ទាំង​ព្រឹក​ ​ដោយ​ព្រះរាជ​រថ​ចំនួន៥០០ផង​ ​ទ្រង់​ឲ្យ​នាំ​ចង្ហាន់​ចំនួន៥០០ថាស​ ​ទៅ​ប្រគេន​ផង​។​ ​លំដាប់នោះ​ ​ពួក​ភិក្ខុ​ច្រើន​រូប​ ​នាំគ្នា​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​រួច​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ភិក្ខុ​ទាំងនោះ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​អជាត​សត្តុ​កុមារ​ ​តែង​ទៅកាន់​ទី​បម្រើ​នៃ​ទេវទត្ត​ ​ទាំង​ល្ងាច​ ​ទាំង​ព្រឹក​ ​ដោយ​ព្រះរាជ​រថ​ចំនួន៥០០ផង​ ​ទ្រង់​ឲ្យ​នាំ​ចង្ហាន់​ចំនួន៥០០ថាស​ ​ទៅ​ប្រគេន​ផង​។​
ថយ | ទំព័រទី ២១៤ | បន្ទាប់
ID: 636849186006728262
ទៅកាន់ទំព័រ៖