ព្រះត្រៃបិដក ភាគ ៣២

 ​[​២៦១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​កុំ​ស្រឡាញ់​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​ ​របស់​ទេវទត្ត​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អជាត​សត្តុ​កុមារ​ ​នឹង​ទៅកាន់​ទី​បម្រើ​នៃ​ទេវទត្ត​ ​ទាំង​ល្ងាច​ ​ទាំង​ព្រឹក​ ​ដោយ​ព្រះរាជ​រថ​ចំនួន៥០០ផង​ ​ទ្រង់​ឲ្យ​នាំ​ចង្ហាន់​ចំនួន៥០០ថាស​ ​ទៅ​ប្រគេន​ផង​ ​អស់​កំណត់កាល​ត្រឹមណា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទេវទត្ត​ ​ត្រូវ​នឹក​សង្ឃឹម​តែ​សេចក្តី​សាបសូន្យ​មួយ​យ៉ាង​ប៉ុណ្ណោះ​ ​ឯ​សេចក្តី​ចម្រើន​ ​ក្នុង​កុសលធម៌​ទាំងឡាយ​ ​មិន​ត្រូវ​នឹក​សង្ឃឹម​ឡើយ​ ​អស់​កាល​មានកំណត់​ត្រឹមនោះ​។​
 [​២៦២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូច​ជន​ទាំងឡាយ​ ​ច្របាច់​ប្រមាត់​ដាក់​ច្រមុះ​នៃ​ឆ្កែកាច​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​យ៉ាងនេះ​ហើយ​ ​ឆ្កែ​នោះ​រឹងរឹតតែ​កាច​ ​ដោយ​ក្រៃលែង​ឡើង​ ​យ៉ាងណាមិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អជាត​សត្តុ​កុមារ​ ​នឹង​ទៅកាន់​ទី​បម្រើ​នៃ​ទេវទត្ត​ ​ទាំង​ល្ងាច​ ​ទាំង​ព្រឹក​ ​ដោយ​ព្រះរាជ​រថ​ចំនួន៥០០ផង​ ​ទ្រង់​ឲ្យ​នាំ​ចង្ហាន់​ចំនួន៥០០ថាស​ ​ទៅ​ប្រគេន​ផង​ ​អស់​កាល​មានកំណត់​ត្រឹមណា​
ថយ | ទំព័រទី ២១៥ | បន្ទាប់
ID: 636849186200489344
ទៅកាន់ទំព័រ៖