ព្រះត្រៃបិដក ភាគ ៣២

 ​[​២៦៨​]​ ​ព្រះអង្គ​ត្រាស់​សួរ​ថា​ ​ម្នាល​រាហុល​ ​អ្នក​សំគាល់​សេចក្តី​នោះ​ ​ដូចម្តេច​ ​ចក្ខុ​ទៀង​ ​ឬមិន​ទៀង​។​ ​មិន​ទៀង​ទេ​ ​ព្រះអង្គ​។​ ​ចុះ​របស់​ណា​ ​ដែល​មិន​ទៀង​ ​របស់​នោះ​ជា​ទុក្ខ​ ​ឬ​ជា​សុខ​។​ ​ជា​ទុក្ខ​ ​ព្រះអង្គ​។​ ​ចុះ​របស់​ណា​ ​ដែល​មិន​ទៀង​ ​ជា​ទុក្ខ​ ​មាន​កិរិយា​ប្រែប្រួល​ជា​ធម្មតា​ ​គួរ​នឹង​យល់ឃើញ​នូវ​របស់​នោះ​ថា​ ​នុ៎ះ​ ​ជា​របស់​អាត្មាអញ​ ​នុ៎ះ​ ​ជា​អាត្មាអញ​ ​នុ៎ះ​ ​ជា​ខ្លួន​របស់​អាត្មាអញ​ ​ដែរ​ឬ​។​ ​ហេតុ​នុ៎ះ​ ​មិន​គួរ​ទេ​ ​ព្រះអង្គ​។​
 (​បេយ្យាលៈ​យ៉ាងនេះ​)​
 ព្រះអង្គ​ត្រាស់​សួរ​ថា​ ​ត្រចៀក​ទៀង​ ​ឬមិន​ទៀង​។​ ​មិន​ទៀង​ទេ​ ​ព្រះអង្គ​.​.​.​ ​ច្រមុះ​ទៀង​ ​ឬមិន​ទៀង​។​ ​មិន​ទៀង​ទេ​ ​ព្រះអង្គ​.​.​.​ ​អណ្តាត​ទៀង​ ​ឬមិន​ទៀង​។​ ​មិន​ទៀង​ទេ​ ​ព្រះអង្គ​.​.​.​ ​កាយ​ទៀង​ ​ឬមិន​ទៀង​។​ ​មិន​ទៀង​ទេ​ ​ព្រះអង្គ​.​.​.​ ​ចិត្ត​ទៀង​ ​ឬមិន​ទៀង​។​ ​មិន​ទៀង​ទេ​ ​ព្រះអង្គ​។​ ​ចុះ​របស់​ណា​ ​មិន​ទៀង​ ​របស់​នោះ​ជា​ទុក្ខ​ ​ឬ​ជា​សុខ​។​ ​ជា​ទុក្ខ​ ​ព្រះអង្គ​។​ ​ចុះ​របស់​ណា​ ​មិន​ទៀង​ ​ជា​ទុក្ខ​ ​មាន​កិរិយា​ប្រែប្រួល​ជា​ធម្មតា​ ​គួរ​នឹង​យល់ឃើញ​នូវ​របស់​នោះ​ថា​ ​នុ៎ះ​ ​ជា​របស់​អាត្មាអញ​ ​នុ៎ះ​ ​ជា​អាត្មាអញ​ ​នុ៎ះ​ ​ជា​ខ្លួន​របស់​អាត្មាអញ​ ​ដែរ​ឬ​។​ ​ហេតុ​នុ៎ះ​ ​មិន​គួរ​ទេ​ ​ព្រះអង្គ​។​
ថយ | ទំព័រទី ២២១ | បន្ទាប់
ID: 636849187655362558
ទៅកាន់ទំព័រ៖