ព្រះត្រៃបិដក ភាគ ៣២

 ​[​២៦៩​]​ ​ម្នាល​រាហុល​ ​អរិយសាវ័ក​អ្នកចេះដឹង​ ​កាលបើ​ឃើញ​យ៉ាងនេះ​ ​ក៏​រមែង​នឿយណាយ​ចំពោះ​ភ្នែក​ផង​ ​នឿយណាយ​ចំពោះ​ត្រចៀក​ផង​ ​នឿយណាយ​ចំពោះ​ច្រមុះ​ផង​ ​នឿយណាយ​ចំពោះ​អណ្តាត​ផង​ ​នឿយណាយ​ចំពោះ​កាយ​ផង​ ​នឿយណាយ​ចំពោះ​ចិត្ត​ផង​ ​កាលបើ​នឿយណាយ​ហើយ​ ​ក៏​ធុញទ្រាន់​ ​ព្រោះ​ការ​ធុញទ្រាន់​ ​ទើប​ចិត្ត​រួច​ស្រឡះ​។​ ​កាលបើ​ចិត្ត​រួច​ស្រឡះ​ហើយ​ ​សេចក្តី​ដឹង​ក៏​កើតមាន​ថា​ ​ចិត្ត​អាត្មាអញ​រួច​ស្រឡះ​ហើយ​។​ ​អរិយសាវ័ក​នោះ​ ​រមែង​ដឹង​ច្បាស់​ថា​ ​ជាតិ​អស់ហើយ​ ​មគ្គ​ព្រហ្មចរិយៈ​ ​អាត្មាអញ​ ​បាន​ប្រព្រឹត្ត​រួចហើយ​ ​សោឡស​កិច្ច​ ​អាត្មាអញ​ ​បាន​ធ្វើ​ស្រេចហើយ​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​ ​ចប់​សូត្រ​ទី១​។​
 (​ព្រះ​សូត្រ​ទាំង១០​ ​បណ្ឌិត​គប្បី​ធ្វើតាម​បេយ្យាលៈ​នេះ​ចុះ​)​
 [​២៧០​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ជិត​ក្រុង​សាវត្ថី​.​.​.​ ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​រាហុល​ ​អ្នក​សំគាល់​សេចក្តី​នោះ​ដូចម្តេច​ ​រូប​ទៀង​ ​ឬមិន​ទៀង​។​ ​មិន​ទៀង​ទេ​ ​ព្រះអង្គ​.​.​.​ ​សំឡេង​។​បេ​។​ ​ក្លិន​.​.​.​ ​រស​.​.​.​ ​ផ្សព្វ​.​.​.​ ​ធម៌​ទាំងឡាយ​ ​ទៀង​ ​ឬមិន​ទៀង​។​ ​មិន​ទៀង​ទេ​ ​ព្រះអង្គ​.​.​.​។​
ថយ | ទំព័រទី ២២២ | បន្ទាប់
ID: 636849187932478408
ទៅកាន់ទំព័រ៖