ព្រះត្រៃបិដក ភាគ ៣២

 ​[​២៧១​]​ ​ម្នាល​រាហុល​ ​អរិយសាវ័ក​អ្នកចេះដឹង​ ​កាលបើ​ឃើញ​យ៉ាងនេះ​ ​ក៏​រមែង​នឿយណាយ​ចំពោះ​រូប​ផង​ ​នឿយណាយ​ចំពោះ​សំឡេង​ផង​ ​នឿយណាយ​ចំពោះ​ក្លិន​ផង​ ​នឿយណាយ​ចំពោះ​រស​ផង​ ​នឿយណាយ​ចំពោះ​ផ្សព្វ​ផង​ ​នឿយណាយ​ចំពោះ​ធម៌​ទាំងឡាយ​ផង​ ​កាលបើ​នឿយណាយ​ហើយ​ ​ក៏​ធុញទ្រាន់​។​បេ​។​ ​ចប់​សូត្រ​ទី២​។​
 ​[​២៧២​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ជិត​ក្រុង​សាវត្ថី​.​.​.​ ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​រាហុល​ ​អ្នក​សំគាល់​សេចក្តី​នោះ​ ​ដូចម្តេច​ ​ចក្ខុវិញ្ញាណ​ ​(​សេចក្តី​ដឹង​តាមផ្លូវ​ភ្នែក​)​ ​ទៀង​ ​ឬមិន​ទៀង​។​ ​មិន​ទៀង​ទេ​ ​ព្រះអង្គ​.​.​.​ ​សោតវិញ្ញាណ​។​បេ​។​ ​ឃានវិញ្ញាណ​.​.​.​ ​ជិវ្ហា​វិញ្ញាណ​.​.​.​ ​មនោវិញ្ញាណ​ ​ទៀង​ ​ឬមិន​ទៀង​។​ ​មិន​ទៀង​ទេ​ ​ព្រះអង្គ​.​.​.​។​
 ​[​២៧៣​]​ ​ម្នាល​រាហុល​ ​អរិយសាវ័ក​អ្នកចេះដឹង​ ​កាលបើ​ឃើញ​យ៉ាងនេះ​ ​ក៏​រមែង​នឿយណាយ​ចំពោះ​ចក្ខុវិញ្ញាណ​ផង​ ​នឿយណាយ​ចំពោះ​សោតវិញ្ញាណ​ផង​ ​នឿយណាយ​ចំពោះ​ឃានវិញ្ញាណ​ផង​ ​នឿយណាយ​ចំពោះ​ជិវ្ហា​វិញ្ញាណ​ផង​ ​នឿយណាយ​ចំពោះ​កាយវិញ្ញាណ​ផង​ ​នឿយណាយ​ចំពោះ​មនោវិញ្ញាណ​ផង​ ​កាលបើ​នឿយណាយ​ហើយ​ ​ក៏​ធុញទ្រាន់​។​បេ​។​ ​ចប់​សូត្រ​ទី៣​។​
ថយ | ទំព័រទី ២២៣ | បន្ទាប់
ID: 636849188223865075
ទៅកាន់ទំព័រ៖